BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៦០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១២២ករណី ខណៈអ្នកជំងឺ ៤១៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩៨,១៨៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,០១៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩២,៩១២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៦,៥៨០ករណី៕