ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឱសថបុរាណចិន LIANHUA QINGWEN មានគុណសម្បត្តិអាចរារាំងការកកើតវីរុសកូវីដក្នុងខ្លួន អាចជួយអ្នកជំងឺមានអាការៈធូរស្បើយ

(ភ្នំពេញ)៖ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជាតែងជួយគ្នាទៅវិញទៅមករួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។ រហូតមកដល់បច្ចុប្បន្ននេះ វ៉ាក់សាំងចិនជាច្រើនដែលជាជំនួយនិងជាការបញ្ជាទិញរបស់ភាគីកម្ពុជាបានដឹកជញ្ជូនមកដល់កម្ពុជាជាបន្តបន្ទាប់ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ។

ឱសថបុរាណចិន LIANHUA QINGWEN ចំនួន ៨.៨ ម៉ឺនប្រអប់ដែលជាអំណោយរបស់ភាគីចិននាថ្ងៃនេះ គឺមានតម្លៃសរុប ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែលជាថវិកាសប្បុរសធម៌របស់សហគ្រាសជាសមាជិកនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។ នេះបានបង្ហាញកាន់តែច្បាស់អំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅបំផុតរបស់សមាជិកសហគ្រាសចិននៅកម្ពុជាជូនចំពោះប្រជាជនកម្ពុជា។ នេះគឺជាការលើកឡើងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីប្រគល់និងទទួលឱសថបុរាណចិន LIANHUA QINGWEN ដែលជាអំណោយរបស់សភាពាណិជ្ជកម្មចិននៅកម្ពុជាជូនដល់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ឱសថបុរាណចិន ចិន LIANHUA QINGWEN ទទួលបានការណែនាំជំរុញក្នុងខ្លឹមសារ"ផែនការព្យាបាលជំងឺរលាកសួតកូវីដ-១៩"ដែលចេញផ្សាយរួមគ្នាដោយគណៈកម្មាធិការសុខាភិបាលចិននិងអាជ្ញាធរជាតិឱសថបុរាណចិន ដែលឱសថខាងលើនេះមានគុណសម្បត្តិអាចរារាំងការកកើតវីរុសកូវីដក្នុងខ្លួន អាចជួយអ្នកជំងឺមានអាការៈធូរស្បើយ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏សង្ឃឹមដោយស្មោះថា ឱសថបុរាណចិនខាងលើនេះអាចចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា។ លោក Wang Wentian បានបន្តទៀតថា ស្ថិតក្រោមស្ថានភាពដ៏តឹងតែងនៃជំងឺវីរុសក្នុងប្រទេសកម្ពុជា ការជួយសង្គ្រោះអ្នកជំងឺកូវីដគឺជាកិច្ចការដ៏សំខាន់មួយសម្រាប់ការទប់ស្កាត់នៃជំងឺវីរុសនាពេលបច្ចុប្បន្ននេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជានិងចិនជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភាគីចិនដែលតែងផ្តល់ជំនួយជាថវិកា សម្ភារៈនិងបច្ចេកទេសក្នុងវិស័យសុខាភិបាល ជាពិសេសនោះគឺការគាំទ្រពេញទំហឹងក្នុងការទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ថា ឱសថបុរាណចិន LIANHUA QINGWEN ដែលជាឱសថមានតម្រូវការជាបន្ទាន់ក្នុងការព្យាលបាលអ្នកជំងឺកូវីដ និងជាឱសថផ្តល់ជូនដោយស្ថានទូតចិនប្រចាំកម្ពុជានិងសភាពាណិជ្ជកម្មចិននៅកម្ពុជា អាចជួយលើកកម្ពស់សមត្ថភាពនិងជំនឿចិត្តក្នុងការទប់ស្កាត់នឹងជំងឺមួយនេះនៅក្នុងប្រទេស។ ភាគីកម្ពុជាសូមថ្លែងអំណរគុណសាជាថ្មីម្តងទៀតជូនដល់ជំនួយដ៏សន្ធឹកសន្ធាប់របស់សភាពាណិជ្ជកម្មចិននៅកម្ពុជានិងសមាជិកសហគ្រាសចិននៅកម្ពុជា ជឿជាក់ថាឱសថទាំងនេះអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យរោគសញ្ញារបស់អ្នកជំងឺកូវីដមានភាពធូរស្រាល៕

ប្រភពរូបភាពនិងអត្ថបទ៖ Chinese Embassy in Cambodia

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក