ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ កម្ពុជាមានចិនជាមហាមិត្តដែកថែប ហើយតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជាភ័ព្វសំណាង ដែលកម្ពុជាមានប្រទេសចិនជាមហាមិត្តដែកថែប មិនដែលបោះបង់គ្នាចោលគ្រប់កាលៈទេសៈ។

សម្តេចបានបញ្ជាក់តាមរយៈទំព័រ Facebook នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ថា «ជាភ័ព្វសំណាង ដែលកម្ពុជាមានចិនជាមហាមិត្តដែកថែប មិនដែលបោះបង់គ្នាចោល ហើយតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈ។ បើមិនដូច្នោះទេ ប្រហែលជាយើងគ្មានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ រាប់សិបលានដូស សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនោះឡើយ»។

ប្រទេសកម្ពុជា និងប្រទេសចិន បានបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន។ ទំនាក់ទំនងនេះរីកចម្រើនជាបន្តបន្ទាប់ហើយនៅក្នុងខែធ្នូ ឆ្នាំ២០១០ កម្ពុជា-ចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (WenJiabao)។

មិត្តភាពកម្ពុជានិងចិន បានធ្វើឱ្យប្រទេសទាំងពីរទទួលផលប្រយោជន៍ទៅវិញទៅមកជាពិសេសប្រទេសកម្ពុជា ដែលទទួលបានជំនួយ និងការវិនិយោគជាបន្តបន្ទាប់ពីភាគីចិន។ បន្ថែមពីនេះទៀតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ចិនបានក្លាយជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក