ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គីសនីកម្ពុជាជូនដំណឹងអំពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី

ភ្នំពេញ ៖ អគ្គិសនីកម្ពុជានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងអំពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនីក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានអំពាវនាវដល់អតិថិជនរបស់អគ្គិសនីកម្ពុជាព្យាយាមជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីតាមរយៈកម្មវិធីនៃប្រព័ន្ធទូទាត់របស់បណ្តាដៃគូរដែលជាធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់នៅទីតាំងដែលជិតបំផុតតាមដែលអាចធ្វើបាន ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត និងដើម្បីឱ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេស និងពីប្រទេសជិតខាង

អគ្គនាយកអគ្គិសនីកម្ពុជាលោក កែវ រតនៈ បានបញ្ជាក់ថា «ការរួមគ្នាទទួលខុសត្រូវបែបនេះជាវិធីតែមួយគត់ដែលអាចធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីជូនជាតិយើងបាន»។

ដោយឡែកចំពោះទីតាំងធំៗដែលធ្វើការទូទាត់តាមរយៈមូលប្បទានប័ត្រអគ្គិសនីកម្ពុជាបានរៀបចំក្រុមការងារដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់អតិថិជននៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ ដោយអតិថិជនគ្រាន់តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទដែលមានលើវិក្កយបត្ររៀងរាល់ម៉ោងធ្វើការ។

ក្រៅពីនេះ អតិថិជនទាំងអស់ក៏អាចបង្វែរការទូទាត់តាមរយៈធនាគារមកកាន់គណនីណាមួយរបស់អគ្គិសនី កម្ពុជាដូចមានបង្ហាញជូនក្នុងតារាងភ្ជាប់មកជាមួយ រួចថតចម្លងឯកសារដែលបញ្ជាក់ថាបានទូទាត់រួច និងផ្ញើមកកាន់ លេខទូរស័ព្ទ 012 685 789 តាមរយៈ WhatsApp ឬ Telegram ។

គួរបញ្ជាក់ផងដែលថា ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ19 (COVID-19) អគ្គិសនីកម្ពុជានៅតែដំណើរការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក