ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

Daikin ផ្ដល់ម៉ាស៊ីនបន្សុទ្ធខ្សល់ចំនួន២៥គ្រឿងដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ការរាលដាលនៃជំងឺកូវី-១៩ នៅតែបន្តប៉ះពាល់ទៅស្ទើតែគ្រប់ប្រទេសក្នុងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។ មានករណីឆ្លងជាច្រើនជាពិសេសមេរោគបំប្លែងថ្មី Delta បានបង្កើនការព្រួយបារម្ភកម្រិតខ្ពស់ដល់ប្រព័ន្ធថែទាំសុខភាព និងបុគ្គលិកជួរមុខរបស់យើងដែលបានជួបការលំបាក និងរួមចំណែកយ៉ាងល្អបំផុតក្នុងការថែរក្សាអ្នកជំងឺ។

បន្ទាប់ពីបានពិភាក្សារវាងឧកញ៉ាបណ្ឌិត ត្រាំង លី នាយកគ្រប់គ្រងនៃក្រុមហ៊ុន GAAIRCON និងលោក Goh Kah Hean ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន Daikin កម្ពុជា បានសម្រេចបរិច្ចាកម៉ាស៊ីនបន្សុទ្ធខ្សល់ Daikin ចំនួន២៥គ្រឿងទៅដល់ក្រសួងសុខាភិបាល តាមរយៈរដ្ឋលេខាធិការក្រសួង ជាអ្នកនាំពាក្យ និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកម្ពុជាលោកជំទាវ ឱ វ៉ាន់ឌីន ដើម្បីចែកចាយបន្តដល់មន្ទីរពេទ្យ ទូទាំងប្រទេស ជាកាយវិការនៃការដឹងគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ដ៏ធំបំផុតរបស់ក្រុមគ្រូពេទ្យ និងពេទ្យជួរមុខក្នុងការការពារប្រទេសជាតិ។

នៅឆ្នាំ ២០២១ Daikin បានបរិច្ចាគម៉ាស៊ីនបន្សុទ្ធខ្យល់សរុបជាង ២៦០ គ្រឿងដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២៣ នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងកម្ពុជា។

ម៉ាស៊ីនបន្សុទ្ធខ្សល់ Daikin ប្រភេទ MC40 និង MC55 មានរូបរាងតូច ស្ងប់ស្ងាត់ និងមានថាមពលខ្លាំង។ លក្ខណៈពិសេសមួយដែលគួរឱ្យកត់សម្គាល់គឺបច្ចេកវិទ្យាស្ទីម ដែលជាបច្ចេកវិទ្យាតែមួយគត់ដែលអាចកម្ចាត់សារធាតុគ្រោះថ្នាក់ បាក់តេរី និងមេរោគបានយ៉ាងមានប្រសិទ្ធិភាពរហូតដល់ ៩៩.៩ភាគរយ។ តម្រងអេឡិចត្រូលីត HEPA អាចច្រោះភាគល្អិតបានរហូតដល់ ០.៣ មីក្រូម៉ែត្រ ដែលមានអត្ថប្រយោជន៍ក្នុងការផ្តល់នូវគុណភាពខ្យល់ក្នុងផ្ទះល្អប្រសើរដល់អ្នកប្រើប្រាស់។

ជាមួយនឹងការរួមចំណែកតូចរបស់យើងយើងសង្ឃឹមថាម៉ាស៊ីនបន្សុទ្ធខ្យល់ទាំងនេះអាចរក្សាបរិស្ថានស្អាតនៅក្នុងបរិវេណមន្ទីរពេទ្យ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនោះបុគ្គលិកថែទាំសុខភាពរបស់យើងនិងអ្នកជំងឺទាំងអស់អាចរស់នៅក្នុងបរិយាកាសដែលមានសុខភាពល្អ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក