ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន៧២នាក់ត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា សម្របសម្រួលឱ្យត្រលប់មកកម្ពុជាវិញ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៨ កញ្ញា ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាឱ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអង្គរអ៊ែរឡាញនឹងដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរទាំង៧២នាក់ ទៅដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២១ ម៉ោង៦និងនាទីរសៀល។
បើតាមស្ថានទូកខ្មែរប្រចាំប្រទេសឥណ្ឌា ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានទូតបានជួយសម្របសម្រួល ប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅឥណ្ឌាឱ្យបានមកកម្ពុជាវិញចំនួន ១៩៣អង្គ/នាក់៕