លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញនឹងមានវិធានការលើមន្ត្រីខ្លួនបើសិនរកឃើញកំហុសមែន

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបញ្ជាក់ថា មន្ត្រីនគរបាលខណ្ឌ៧មករាម្នាក់នឹងត្រូវទទួលកំហុសតាមផ្លូវច្បាប់ និងវិន័យកងកម្លាំង ប្រសិនជារកឃើញថាបានប្រព្រឹត្តិខុសដូចការចោទប្រកាន់មែន។

ក្នុងសេចក្តីស្រាយបំភ្លឺចេញនៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ដែលបានបង្ករបួសដល់ស្ដ្រីម្នាក់រួចហើយ និងកំពុងស្រាវជ្រាវបន្ថែម។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ថែមថា ករណីដែលរកឃើញថាមន្ត្រីនោះប្រព្រឹត្តិនូវកំហុសមែននោះ មន្ត្រីបង្កនេះនឹងត្រូវបញ្ជូនទៅអនុវត្តបន្តតាមច្បាប់ និងអនុវត្តតាមវិន័យកងកម្លាំងផងដែរ។

ក្នុងវីដេអូដែលគេបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសបុកកាលពីយប់មិញ បង្ហាញពីមនុស្សពីរនាក់បានព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ ដែលមើលទៅហាក់មានការប្រទាញប្រទង់គ្នាមុនស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូ។

វីដេអូផ្សេងទៀតក៏បានបង្ហាញ ពីស្ត្រីម្នាក់ដែលបានធ្លាក់ពីលើម៉ូតូនោះបានបែកក្បាលនិងមានស្នាមរបួសរលាត់ពេញខ្លួន បានចោទប្រកាន់លើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ថា បានយកអាយកូម មកវាយលើក្បាលខ្លួនទើបបណ្ដាលឱ្យខ្លួនធ្លាក់ពីលើម៉ូតូបែបនេះ ទោះជាយ៉ាងណាសមត្ថកិច្ចបានបដិសេធ។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅត្រង់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍មួយកន្លែង នៅម្ដុំរង្វង់មូលអាងទឹកស្ដាតអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ កញ្ញា ឆ្នាំ២០២១៕

រូបថត: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក