ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការរាជធានីភ្នំពេញ ៖ តំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​សមត្ថកិច្ចចម្រុះតែងចេញល្បាតជាប្រចាំ​ ២៤ម៉/២៤ម៉​

ភ្នំពេញ ៖ អគ្គស្នងការងនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសរសេរលើទំព័រហ្វេសបុកថា ក្នុងរយ:ពេលនៃការអនុវត្តវិធានការបិទខ្ទប់​ ចាប់តាំងពីថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​មក​ សង្កេតឃេីញថាមានប្រជាពលរដ្ឋជាច្រេីនបានចូលរួមសហការ​ និងអនុវត្តតាមវិធានការនេះ​ ។ ដោយស្ថានភាពឆ្លងរាលដាលមិនទាន់មានការថមថយ​ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់៧ថ្ងៃទៀតរហូតដល់ថ្ងៃទី​០៥​ ខែឧសភា​ ឆ្នាំ២០២១​ ហេីយសាលារាជធានីភ្នំពេញ​ ក៏បានចេញសេចក្តីសម្រេចអំពីការបែងចែកជា៣តំបន់ផ្សេងគ្នា​ តំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ ។ 

លោក ស ថេត បន្ថែមទៀតថា ទោះជាយ៉ាងណានៅមានប្រជាពលរដ្ឋមួយចំនួនតូចរស់នៅតំបន់ក្រហម​ និងតំបន់លឿងទុំ​ ដែលមិនចូលរួមសហការ​ និងមិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ​ ស្របពេលដែលពលរដ្ឋភាគច្រេីនបានចូលរួមសហការ​ និងគោរពបានយ៉ាងល្អតាមការណែនាំ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ។

ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម​ និងតំបន់លឿងទុំ​ ជួយរាយការណ៍​ និងផ្តល់ព័ត៌មាន​មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែល្មេីសនឹងវិធានការនេះ​ ដេីម្បីចាត់ការតាមវិធានការច្បាប់​ ។

លោក ស ថេត បានបញ្ជាក់ថាទាំងតំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តែងតែចេញល្បាតជាប្រចាំ​ ២៤ម៉/២៤ម៉​ ទាំងតាមផ្លូវធំ​ និងផ្លូវតូច​ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក