ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មការអូឡាំពិកអន្តរជាតិ ដាក់ទណ្ឌកម្មទៅលើគណៈកម្មការអូឡាំពិកកូរ៉េខាងជើង

អន្តរជាតិ៖ លោក Thomas Bach ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងនៅថ្ងៃពុធម្សិលមិញនេះថា គណៈកម្មការអូឡាំពិកកូរ៉េខាងជើង នឹងត្រូវដកសិទ្ធិសម្រាប់ការប្រកួតរាល់ព្រឹត្តិការណ៍កីឡានានារហូតដល់ដំណាច់ឆ្នាំ២០២២ ក្រោយពីគណៈកម្មការអូឡាំពិកប្រទេសនេះខកខានមិនបញ្ជូនអត្តពលិករបស់ខ្លួន ដើម្បីចូលរួមនូវព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលរៀបចំនូវទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីពេលកន្លងទៅ។ ការដកសិទ្ធិនេះមានន័យថា កូរ៉េខាងជើងនឹងមិនអាចចូលរួមការប្រកួតកីឡារដូវរងារ ដែលរៀបចំនៅប្រទេសចិន នាខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះឡើយ។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Thomas  Bach បាននិយាយថា៖ "គណៈកម្មាធិការអូឡាំពិកជាតិនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េត្រូវបានផ្អាកពីការចូលរួមព្រឹត្តិការណ៍នានាក្រោមការរៀបចំរបស់គណៈកម្មការអូឡាំពិកអន្តរជាតិរហូតដល់ដំណាច់ឆ្នាំ ២០២២ ដោយសារការសម្រេចចិត្តឯកតោភាគីមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២១នេះ"។ ការប្រកាសនេះមានន័យថា គណៈកម្មការអូឡាំពិកកូរ៉េខាងជើង​ នឹងមិនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលស្ថិតក្នុងបំរាមនេះ។

យ៉ាងណាក្តី IOC បានលើកឡើងជាមុនថា គណៈកម្មការអូឡាំពិកអន្តរជាតិនៅតែមានសិទ្ធិក្នុងការសម្រេចផ្លាស់ប្តូរនាពេលក្រោយចំពោះការអនុញ្ញាតឱ្យអត្តពលិកជាលក្ខណៈបុគ្គលដែលបានឆ្លងផុតវគ្គជម្រុះឈានដល់ការប្រកួតនៅប្រទេសចិន ឆ្នាំ២០២២ ព្រមទាំងរក្សាសិទ្ធិក្នុងការសម្រេចជាថ្មីចំពោះថេរវេលាកំណត់នៃការដាក់ពិន័យទៅលើប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើងគឺជាប្រទេសតែមួយគត់ដែលមិនបានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២១នេះ ហើយ IOC ក៏បានព្រមានជាមុនចំពោះប្រទេសកូរ៉េខាងជើង ជុំវិញទណ្ឌកម្មវិន័យនានាដែលនឹងអាចដាក់លើគណៈកម្មការអូឡាំពិកកូរ៉េខាងជើង​ប្រសិនបើស្ថាប័ននេះមិនបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមទេនោះ។ គួរបញ្ជាក់ផងដែរថា កន្លងមកកូរ៉េខាងជើងក៏បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍កីឡាធំៗជាច្រើន រាប់ទាំងការដកខ្លួនពីការប្រកួតជម្រុះ FIFA World Cup តំបន់អាស៊ីផងដែរ ដែលគេជឿជាក់ថា ទំនងមកពីការព្រួយបារម្ភពីបញ្ហាវិបត្តិកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក