ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS : កម្ពុជាជំរុញទៅប្រទេសមហាអនុតំបន់មេគង្គផ្ដោតលើការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលដើម្បីស្ដារសេដ្ឋកិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ អភិវឌ្ឍន៍ចម្បងលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសក្នុងតំបន់មេគង្គទាំងអស់ ឱ្យផ្ដោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មជំនាញស្របតាមយុគសម័យឧស្សាហកម្ម៤.០ ដើម្បីប៉ះប៉ូវនូវផលិតភាពសេដ្ឋកិច្ចដែលបាត់បង់ដោយសារវិបត្តិកូវីដ-១៩ឡើងវិញ។

សម្ដេចតេជោមានប្រសាសន៍ថា៖ « ខ្ញុំសូមសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាធានាប្រសិទ្ធភាព និងនិរន្តភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច » ។

បន្ថែមពីនោះសម្ដេចក៏ជំរុញឱ្យមានការអភិវឌ្ឍនូវទីក្រុងវៃឆ្លាត ថាមពលស្អាត និងដឹកជញ្ជូនឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។

កិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គនៅឆ្នាំនេះគឺជាលើកទី៧ហើយ បន្ទាប់ពីកិច្ចប្រជុំលើទី៦ ធ្វើឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៨។

មហាអនុតំបន់ទន្លេមេគង្គ គឺជាតំបន់អន្ដរជាតិនៃអាងទន្លេមេគង្គ ត្រូវបានបង្កើតឡើង ដោយសារកម្មវិធីអភិវឌ្ឍន៍ឆ្នាំ១៩៩២ របស់អភិវឌ្ឍន៍អាស៊ី (ADB) ដោយបានប្រមូលផ្តុំរដ្ឋចំនួន៦ ដែលមានទន្លេរមេគង្គហូរកាត់ធ្វើជាសមាជិក ក្នុងនោះមានប្រទេស កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក