ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: ភ្នំពេញបន្តផ្អាកសកម្មភាពអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ចំនួន១៤ថ្ងៃទៀត

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបន្តផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ ឬប្រមូលផ្ដុំមនុស្សក្នុងរាជធានីភ្នំពេញសម្រាប់រយៈពេល១៤ថ្ងៃបន្តទៀត ដោយថាដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសម្រេចចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើក អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា កន្លែងហាត់ប្រាណ ហាងលក់ និងសេពគ្រឿងស្រវឹង និងរោងភាពយន្តសិល្បៈនានា ត្រូវផ្អាកអាជីវកម្មចាប់ពីថ្ងៃទី១០ខែកញ្ញា រហូតដល់ថ្ងៃទី២៣ខែកញ្ញា។

បើទោះជាយ៉ាងណាការជួបជុំមនុស្សដែលមានមនុស្សលើសពី១៥នាក់អាចអនុញ្ញាតបាន ក្នុងករណីជួបជុំជាលក្ខណៈគ្រួសារក្នុងលំនៅឋានតែមួយ ការរៀបចំបុណ្យសពដែលគោរពតាមការណែនាំរបស់អាជ្ញាធរ ការជួបជុំដើម្បីប្រមូលវត្ថុសំណាក ការជួបជុំរបស់បុគ្គលិកសង្គ្រោះបន្ទាន់ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញការងារ ការជួបជុំក្នុងកិច្ចនីតិវិធីតុលាការ និងការជួបជុំដែលមានភាពចាំបាច់សម្រាប់ប្រយោជន៍សាធារណៈ។

ក្នុងសេចក្តីសម្រេចនោះសង្គត់ធ្ងន់ថា៖ « រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ » ។

ក្នុងការអនុវត្តន៍សេចក្តីសម្រេចនេះសាលារាជធានីភ្នំពេញ ប្រគល់ភារកិច្ចជូនអាជ្ញាធរខណ្ឌ និងអង្គភាពពាក់ព័ន្ធឱ្យអនុវត្ត ហើយបើក្នុងករណីឃើញមានបុគ្គល ឬស្ថាប័នណា បំពានវិធានការទាំងនេះត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះអ្នកល្មើសដោយគ្មានលើកលែងនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក