ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចូលរួមលុបបំបាត់នូវសកម្មជិះជាន់លើកម្លាំងពលកម្មកុមារ អំពើហិង្សាការរំលោភបំពាន និងការកេងប្រវ័ញគ្រប់ទំរង់

បន្ទាយមានជ័យ៖ កុមារត្រូវទទួលបានសិទ្ធការពារយ៉ាងយកចិត្តទុកពីគ្រប់ភាគីពាក់ព័ន្ធដោយត្រូវផ្តោតសំខាន់ឲ្យការចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម។ ពិសេសកុមារត្រូវទទួលបានសិទ្ធការពារទាំង៤ត្រូវលុបបំបាត់នូវសកម្មជិះជាន់លើកម្លាំងពលរកម្មកុមារ អំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញគ្រប់ទំរង់ផ្សេងៗ។

នេះជាប្រសាសន៍លោកឡើងរបស់លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ នៅក្នុងវគ្គ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកិច្ចការពារកុមារ ដែលរៀបចំឡើដោយ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត សហការ និងគាំទ្រដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អង្គការ unicef ធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រីអភិបាលរងខេត្តបន្តថាតាមរយៈនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងធ្វើឲ្យស្ថានភាពសង្គមមានលក្ខណៈល្អប្រសើរ កុមារត្រូវបានការពារ និងគោរពសិទ្ធទាំងបួន របស់ពួកគេ ស្ត្រីជនងាយរងគ្រោះ និងគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ថែទាំ ការពារ ពិសេសពីថ្នាក់ដឹកនាំខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូរ អភិវឌ្ឍន៍នានា។

លោកស្រី រស់ សុផានី បន្តថាដើម្បីជួយស្រ្តីនិងកុមារ និងជនងាយរងគ្រោះពីអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញគ្រប់ទំរង់ដោយរៀបចំដោយមានអ្នកទទួលខុសត្រូវនាំមុខ និងទទួលខុសត្រូវជាប្រព័ន្ធគឺ ការបង្ការទប់ស្កាត់, ប្រព័ន្ធអន្តរាគមន៍, ប្រព័ន្ធឆ្លើយតបនិងផ្តល់សេវា។

លោកស្រីបញ្ជាក់ថាកិច្ចការពារកុមារ គឺជាសកម្មភាព និងវិធានការដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ទៅនឹងអំពើហិង្សាគ្រប់ទម្រង់ (ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងការមិនអើពើ) ការបំបែកកុមារចេញពីគ្រួសារ ដោយភាពមិនចាំបាច់ អាពាហ៍ពិពាហ៍វ័យកុមារ ការមានផ្ទៃពោះវ័យជំទង់ កុមារទំនាស់នឹងច្បាប់ និងការកេងប្រវ័ញ្ចគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ សំដៅលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍ របស់កុមារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក