(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាតំបន់មានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ សម្រាប់រយៈពេល២ (ពីរ) សប្ដាហ៍គិតចាប់ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់មិនឱ្យឆ្លងរាលដាលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត ។





