ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទើបបណ្តេញគ្រូចាស់ចេញ អេហ្ស៊ីបប្រកាសតែងតាំងគ្រូបង្គោលថ្មីភ្លាមៗ

អេហ្ស៊ីប៖ ទើបបណ្តេញលោក Hossam El Badry​ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅប៉ុណ្ណោះ នៅពេលនេះក្រុមជម្រើសជាតិអេហ្ស៊ីបបានប្រកាសតែងតាំងគ្រូបង្គោលថ្មីទៅហើយ សម្រាប់ត្រៀមដឹកនាំអេហ្ស៊ីប ក្នុងយុទ្ធនាការជម្រុះ FIFA World Cup ២០២២ ប្រចាំទ្វីបអាហ្វ្រិក។ 

គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអេហ្ស៊ីបគឺលោក Carlos Queiroz ដែលសហព័ន្ធបាល់ទាត់អេហ្ស៊ីបមិនបានបរិយាយអ្វីច្រើនឡើយ ពាក់ព័ន្ធនឹងការតែងតាំងគ្រូបង្វឹកថ្មីខាងលើនេះ។ គួរបញ្ជាក់ថា អេហ្ស៊ីបគឺជាក្រុមជម្រើសជាតិទី៦ ហើយដែលគ្រូបង្វឹកវ័យ៦៨ឆ្នាំរូបនេះធ្លាប់ដឹកនាំ បន្ទាប់ពីលោកធ្លាប់ធ្វើការងារជាមួយសហព័ន្ធបាល់ទាត់ជាច្រើនដូចជា ក្រុមជម្រើសជាតិព័រទុយហ្គាល់ ២លើកពីឆ្នាំ១៩៩១-១៩៩៣ និងលើកទី២នៅឆ្នាំ២០០៨ ដល់២០១០, ដឹកនាំក្រុមជម្រើសជាតិអារ៉ាប់រួម, អាហ្វ្រិកខាងត្បូង, អ៊ីរ៉ង់ និងចុងក្រោយដឹកនាំក្រុមជម្រើសជាតិកូឡុំប៊ី មុននឹងតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិអេហ្ស៊ីបនៅពេលនេះ។

សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានបញ្ជាក់ថា ទន្ទឹមនឹងការមកដល់របស់បុរសសញ្ជាតិព័រទុយហ្គាល់ Carlos Queiroz លោកនឹងមានក្រុមការងារជំនួយការក្នុងក្រុមជម្រើសជាតិជាជនជាតិព័រទុយហ្គាល់ចំនួន ៣នាក់ ព្រមទាំងតែងតាំងអ្នកចាំទីជម្រើសជាតិអេហ្ស៊ីប Essam El Hadary ជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមជម្រើសជាតិអេហ្ស៊ីបតែម្តង។ គួរបញ្ជាក់ថា កីឡាករ Essam El Hadary គឺជាអ្នកចាំទីដែលមានវ័យចំណាស់បំផុតក្នុងការប្រកួត World Cup ២០១៨ នៅរុស្សី ដោយមានវ័យ៤៥ឆ្នាំ។

លោក Carlos Queiroz នឹងមានពេលវេលាខ្លីប៉ុណ្ណោះសម្រាប់ត្រៀមរៀបចំក្រុមជម្រើសជាតិអេហ្ស៊ីប មុននឹងត្រូវជួបជាមួយក្រុមជម្រើសជាតិលីប៊ីដែលកំពុងឈរកំពូលតារាងពូល F នាការប្រកួត ២ជើងនៅថ្ងៃទី០៦ និងថ្ងៃទី១០ ខែតុលាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក