ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រោយស្មើផ្ទួនៗ អ៊ីតាលីឡើងជើងវិញបំបាក់លីទុយអានីចាស់ដៃយប់មិញ

អឺរ៉ុប៖ ក្រុមជម្រើសជាតិអ៊ីតាលី បានស្គាល់រសជាតិជ័យជម្នះជាលើកដំបូងចាប់តាំងពីការគ្រងជើងឯក EURO 2020 ក្រោយពីបំបាក់ក្រុមលីទុយអានីយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ដើម្បីពង្រឹងកៅអីកំពូលតារាងពូល C នៃវគ្គជម្រុះ FIFA World Cup ២០២២  ប្រចាំទ្វីបអឺរ៉ុប។

ខ្សែប្រយុទ្ធក្លិប Juventus កីឡាករ  Moise Kean រកបាន ២គ្រាប់ម្នាក់ឯងក្នុងជំនួបនេះ ខណៈ Giacomo Raspadori របស់ Sassuolo និង Giovanni Di Lorenzo របស់ Napoli រកបានម្នាក់មួយគ្រាប់ និងមួយគ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងពីខ្សែបម្រើលីទុយអានី Edgaras Utkus។

ក្រោយរកបាន៣ពិន្ទុបន្ថែមនេះនាំឱ្យអ៊ីតាលីឡើងឈរកំពូលតារាងពូល C មាន ១៤ពិន្ទុក្នុងដៃ ដាច់ ៦ពិន្ទុពីក្រុមលេខ ២ ស្វីសដែលបានត្រឹមស្មើគ្នា ០-០ ជាមួយអៀរឡង់ខាងជើងយប់មិញនេះ ខណៈដែលក្រុមលីទុយអានីដែលចាញ់អ៊ីតាលីធ្ងន់ធ្ងរនៅតែបន្តឈរបាតតារាងមិនទាន់មានពិន្ទុរាប់នៅឡើយ។

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ បានធ្វើឱ្យក្រុមជម្រើសជាតិអ៊ីតាលីក្លាយជាក្រុមដែលមិនចាញ់សោះលើការប្រកួតអន្តរជាតិជាប់ៗគ្នាច្រើនជាងគេ ពោលគឺមានកំណត់ត្រាមិនចាញ់ជាប់គ្នា ៣៧ប្រកួត ខណៈកំណត់ត្រាចាស់កាន់កាប់ដោយក្រុមជម្រើសជាតិប្រេស៊ីល ដែលមិនចាញ់ជាប់គ្នា ៣៦ប្រកួត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក