ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដក ២ពិន្ទុពីក្លិប Nice ក្រោយមានការចលាចលក្នុងជំនួបទល់នឹង Olympique Marseille

បារាំង៖ គណៈកម្មការលីគបាល់ទាត់បារាំង (LFP) បានប្រកាសនៅថ្ងៃពុធម្សិលមិញនេះថា ក្លិប Nice នឹងត្រូវបានដកចំនួន ២ពិន្ទុ ខណៈមួយប្រកួតដែលត្រូវបានរំខានកំឡុងការប្រកួតទល់នឹង Olympique de Marseille នឹងត្រូវរៀបចំការប្រកួតឡើងវិញ។ គណៈកម្មការក៏បានបញ្ជាក់ថា សម្រាប់ការប្រកួតសាជាថ្មីរវាង Nice និង Marseille នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ដែលនឹងប្រកួតជាលក្ខណៈបិទទ្វារ ក្រោយពីការប្រកួតត្រូវបានរំខាន និងមានភាពចលាចលពីអ្នកគាំទ្រនាពេលកន្លងមក។ 

គួរបញ្ជាក់ថា រឿងហេតុបានកើតឡើងនៅកីឡដ្ឋានAllianz Riviera កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ ក្រោយពីអ្នកគាំទ្របានគប់ដបទឹក  និងរបស់រឹងផ្សេងៗចូលមកក្នុងទីលាន ហើយក្រោយមកកីឡាករ Dimitri Payet មានការខឹងសម្បារ នឹងបានរើសគប់ទៅកាន់អ្នកគាំទ្រវិញ បណ្តាលឱ្យមានការផ្ទុះនូវការខឹងសម្បារជាខ្លាំង ហើយមានអ្នកគាំទ្រជាច្រើនផ្សេងទៀតបានសម្រុកចូលមកក្នុងទីលានបណ្តាលឱ្យកើតមានភាពរញ៉េរញ៉ៃ និងចលាចលពេញកីឡដ្ឋានតែម្តង។ ក្រោយមកការប្រកួតនេះត្រូវបានបញ្ចប់ត្រឹមនាទីទី៧៥ ក្រោយពីក្រុម Marseille បានបដិសេធមិនបន្តការប្រកួតដោយយោងលើហេតុផលសុវត្ថិភាព។

ក្រៅពីការពិន័យដកពិន្ទុទៅលើក្រុម Nice ក៏នូវមានចំណាត់ការផ្សេងៗទៀតលើភាគីពាក់ព័ន្ធផងដែរ ក្នុងនោះរួមមាន ខ្សែការពារក្លិប Marseille កីឡាករ  Alvaro Gonzalez រងនូវការពិន័យ ២ប្រកួត កីឡាករ Dimitri Payet រងពិន័យ ១ប្រកួត ខណៈគ្រូផ្នែកកាយសម្បទារបស់ក្លិប Marseille លោក Pablo Fernandez ត្រូវរងការពិន័យមិនឱ្យពាក់ព័ន្ធក្នុងទីលានប្រកួតរយៈពេល ៩ខែ។

ជាចុងក្រោយ គណៈកម្មការវិន័យនៃលីគបារាំងក៏បានបង្គាប់ឱ្យ Nice ត្រូវរៀបចំការប្រកួតក្នុងទឹកដីរបស់ខ្លួនក្នុងលក្ខខណ្ឌបិទទ្វារ ១ប្រកួតផងដែរ ពោលគឺក្នុងជំនួបទល់នឹង AS Monaco នាថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក