ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចក្រុងភ្នំពេញកំពុងស្រាវជ្រាវលើករណីគ្រោះថ្នាក់កាលពីយប់មិញដែលបណ្ដាលឱ្យនារីម្នាក់រងរបួស

ភ្នំពេញ៖ សមត្ថកិច្ចក្រុងភ្នំពេញកំពុងស្រាវជ្រាវលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ដែលបណ្ដាលឱ្យនារីម្នាក់រងរបួសបែកក្បាល និងធ្លាក់ពីលើម៉ូតូ ដែលពាក់ព័ន្ធជាមួយមន្ត្រីនគរបាលអនុវត្តន៍ច្បាប់នៅក្នុងខណ្ឌ៧មករា។

ក្នុងវីដេអូដែលគេបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសបុកកាលពីយប់មិញ បង្ហាញពីមនុស្សពីរនាក់បានព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ ដែលមើលទៅហាក់មានការប្រទាញប្រទង់គ្នាមុនស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូ។

វីដេអូផ្សេងទៀតក៏បានបង្ហាញ ពីស្ត្រីម្នាក់ដែលបានធ្លាក់ពីលើម៉ូតូនោះបានបែកក្បាលនិងមានស្នាមរបួសរលាត់ពេញខ្លួន បានចោទប្រកាន់លើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ថា បានយកអាយកូមមកវាយលើក្បាលខ្លួនទើបបណ្ដាលឱ្យខ្លួនធ្លាក់ពីលើម៉ូតូបែបនេះ ទោះជាយ៉ាងណាសមត្ថកិច្ចបានបដិសេធ។

អាខោនហ្វេសបុកមួយឈ្មោះ Faa Ly ដែលអះអាងថាជាប្អូនរបស់ជនរងគ្រោះដែលមានឈ្មោះថា ស្រីនិច្ច បានសរសេរកាលពីយប់មិញដោយសង្ឃឹមថាអាជ្ញាធរអាចរកយុត្តិធម៌ក្នុងករណីបងរបស់គាត់បាន។

Faa ly សរសេរថា៖ « អរគុណបងសមត្ថកិច្ចធំៗអស់ពីចិត្ត ដែលដុតដៃដុតជើងជួយបងខ្ញុំ....! យុត្តិធម៌មានពិត » ។

អ្នកនាំពាក្យនគរបាលក្រុងភ្នំពេញលោក សាន សុខសីហា មានប្រសាសន៍ថា សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះហើយ ដើម្បីរកឱ្យឃើញការពិតទាំងអស់គ្នា។ ទោះជាយ៉ាងណាលោកសុំមិនបញ្ជាក់បន្ថែមនោះទេ។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅត្រង់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍មួយកន្លែង នៅម្ដុំរង្វង់មូលអាងទឹកស្ដាតអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ កញ្ញា ឆ្នាំ២០២១៕

រូបថត: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក