ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងមកបំពេញទស្សនកិច្ចផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចមួយជុំអាស៊ីមួយដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១០ កញ្ញាខាងមុខ។

យោងតាមការផ្សព្វផ្សាយរបស់ ហ្វេសបុកផេកស្ថានទូតចិននៅកម្ពុជា ដែលបានបង្ហោះនៅរសៀលថ្ងៃទី ៨ កញ្ញានេះ ឱ្យដឹងថា លោក Wang Yi នឹងចាប់ផ្ដើមទៅប្រទេសកូរ៉េខាងត្បូង វៀតណាម កម្ពុជា សឹង្ហបុរី ចាប់ពីថ្ងៃទី១០ កញ្ញា ដល់ថ្ងៃទី១៥ កញ្ញា។

ស្ថានទូតចិនក៏បានឱ្យដឹងផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិននិងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់និងផ្លូវ”និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។

ស្ថានទូតចិនសរសេរថា៖ « ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយមនិងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក » ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក គុយ គួង ប្រាប់ EAC News ថាលោកមិនទាន់អាចបញ្ជាក់លំអិតពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននៅកម្ពុជាបាននៅឡើយទេ ដោយឱ្យអ្នកការសែតរង់ចាំសេចក្តីប្រកាសព័ត៌មានផ្លូវការពីក្រសួង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក