លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ក្រសួងសុខាភិបាលណែនាំឱ្យបង្កើនការការពារសុខភាពក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្រសួងសុខាភិបាលណែនាំពីវិធានការការពារមួយចំនួនឱ្យអាជ្ញាធររាជធានី ខេត្ត និងពលរដ្ឋ អនុវត្តដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងពុលអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានណែនាំដល់អាជ្ញាធររាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធឱ្យថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងទីវត្តអារាម ដូចជាបង្កើនសកម្មភាពត្រួតពិនិត្យ តាមដាន លើពុទ្ធបរិស័ទ ដែលចេញចូលទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឱ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការ លាងដៃ វាស់កំដៅនៅមុខច្រកចេញចូលក្លោងទ្វា រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ ពិនិត្យតាមដាន និងរាយការណ៍ជាបន្ទាន់ទៅលេខ១១៥ នូវរាល់ករណីសង្ស័យឆ្លង។

ចំពោះការជួបជុំគ្រួសារ និងដំណើរកំសាន្ត ក្រសួងក៏បានណែនាំផងដែរ ដោយសុំឱ្យជួបជុំតែជាមួយក្រុមគ្រួសារក្នុងផ្ទះរបស់ខ្លួនជៀសវាង អញ្ជើញសាច់ញាតិ ឬមិត្តភ័ក្រពីផ្ទះផ្សេងមកជួបជុំ ចៀសវាងនូវដំណើកំសាន្តដែលមិនចាំបាច់ និងប្រកាន់យកមធ្យោបាយធ្វើដំណើរជាលក្ខណៈផ្ទាល់ខ្លួនបើអាច សូមជួបជុំតាមអនឡាញ សម្រាប់អ្នកមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ មិនគួរចូលរួមដំណើរ និងជួបជុំគ្នានោះទេបើមិនចាំបាច់ ជាងនេះទៅទៀតត្រូវចូលរួម ក្រើនរំលឹកគ្នានូវការអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

ចំពោះការធ្វើដំណើរ ក្រសួងក៏បានណែនាំ ដល់អ្នកបើកបរលើកទឹកចិត្តដល់អ្នកជិះឱ្យរក្សាគម្លាត ពាក់ម៉ាស់ ឬក្រម៉ា បើកបង្អួចរថយន្តឱ្យមានខ្យល់ចេញចូល ត្រូវសម្អាតរថយន្តដោយប្រើទឹកសាប៊ូ ជូតអាល់កុលនៅតាមធ្នាក់កៅអី និងកន្លែងដែលមានមនុស្សប៉ះពាល់ និងត្រូវតាមដានពីសុខភាពរបស់ខ្លួន។

ជាចុងក្រោយគឺការថែរក្សាសុវត្ថិភាពចំណីអាហារដោយក្រសួងសុខាភិបាលបានណែនាំ ឱ្យមានអនាម័យជានិច្ចទាំងពេលចំអិន និងរៀបចំអាហារ ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ចម្អិនអាហារឱ្យឆ្អិនល្អ និងទុកដាក់អាហារក្នុងសីតុណ្ហភាពដែលត្រឹមត្រូវ។

ក្រសួងបានបញ្ជាក់ថា៖ « ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី យើងមិនត្រូវមានអារម្មណ៍ស្កប់ស្កល់ពេកនឹងអ្វីដែលជាសមិទ្ធផលដែលយើងទទួលបាននេះទេ។ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ត្រូវតែបន្តរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ » ។

ស្ថានភាពជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៨ កញ្ញានេះ មានចំនួនអ្នកឆ្លងសរុប ជាង៩ម៉ឺន៦ពាន់នាក់ ក្នុងនោះអ្នកជាសះស្បើយជាង៩ម៉ឺន២ពាន់នាក់ ស្លាប់ ១,៩៨៧នាក់ ខណៈអត្រាឆ្លងប្រចាំថ្ងៃចុះមកនៅក្នុងរង្វង់៥រយនាក់។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក