ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុកសេចក្តីថ្លែងការរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថាមានចេតនាបំភាន់មតិសាធារណៈ លើករណីការអនុវត្តន៍តួនាទីរបស់អាជ្ញាធរ

ភ្នំពេញ៖ នៅថ្ងៃនេះ ដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានចាត់ទុកសេចក្ដីថ្លែងការរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា ថា មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទប្រកាន់ ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់ មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ និងថាស្ថាប័ននេះ កំពុងប្រើប្រាស់មធ្យោបាយតាមខ្យល់ក្នុងការស្វែងរកយុត្តិធម៌។

លោកថា៖ « បើបុគ្គលណា ឬភាគីណា ដែលយល់ថាខ្លួនត្រូវបានបុគ្គលណា ឬភាគីណា រំលោភ បំពានសិទ្ធិសេរីភាព ឬគំរាមកំហែងខ្លួននោះ បុគ្គលនោះមានសិទ្ធិ ដាក់ពាក្យបណ្តឹងទៅតុលាការតាមនីតិវីធីច្បាប់ ដើម្បីស្វែងរក ឬទាមទារ នូវភាពត្រឹមត្រូវ ឬយុត្តិធម៌សម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវ ឬយុត្តិធម៌ តាមខ្យល់ ឬតាមចិញ្ចើមថ្នល់ឡើយ » ។

លោកជំរុញឱ្យ ខេមបូចាមុននឹងចេញសេចក្តីថ្លែងការណ៍ ឬថ្កោលទោស ឬចោទប្រកាន់ណាមួយ ឱ្យពិនិត្យស្រាវជ្រាវឱ្យបានច្បាស់លាស់ និងជាក់លាក់ ដើម្បីជៀសវៀងនូវការប្រើប្រាស់ផ្លូវច្បាប់ណាមួយពីបុគ្គល ឬភាគីដែលទទួលរងនៅការចោទប្រកាន់។

នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ប្រាប់ EAC News ដោយបានការពារនូវសេចក្តីថ្លែងការរបស់ខ្លួនថា ជាករណីពិតដែលអ្នកសារព័ត៌មាននៅថ្ងៃនោះជួបបញ្ហាមែន មិនដូចអ្វីដែលក្រសួងលើកឡើងនោះទេ។

លោកថា៖ « យើងមានបញ្ហាអីមួយយើងកុំចេះតែប្រតិកម្មត្រលប់មកវិញ គួរតែពិនិត្យថាជាករណីពិត ឬក៏ជាករណីមិនពិតអីអញ្ចឹង! អាហ្នឹងគឺជាការឆ្លើយតបដែលវិជ្ជមានជាង អាចនិយាយថាយើងធ្វើការងារដែលមានភាពស្ថាបនាគ្នាច្រើនជាង » ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១ កន្លងទៅ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយដោយបានស្នើឱ្យមានវិធានការច្បាស់លាស់ចំពោះមន្ត្រីដែលធ្វើទុក្ខបុកម្នេញ និងរារាំងការងាររបស់អ្នកសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានអនឡាញ២នាក់បានជួបក្នុងពេលសម្ភាសន៍ពលរដ្ឋដែលមានជម្លោះដីធ្លីក្នុងតំបន់ប្រលានយន្តហោះអន្តរជាតិថ្មី ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើទោះជាយ៉ាងណាអាជ្ញាធរ បានលើកឡើងថាសកម្មភាពរបស់អាជ្ញាធរគឺដើម្បីរក្សាសណ្ដាប់ធ្នាប់តែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក