ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បង្ក្រាបគ្រឿងញៀន ១០គីឡូក្រាមនៅសង្កាត់បឹងកេងកង២

ភ្នំពេញ៖ ជនជាតិចិន ៣ នាក់ត្រូវបាននាំខ្ឡួនចូលទៅតុលាការបន្ទាប់ពីនាយកដ្ឋានប្រឆាំងគ្រឿងញៀនបានចុះទៅបង្រ្កាបនៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងរឹបអូសបានថ្នាំញៀនជិត ១០ គីឡូក្រាម។ ពួកគេទាំងបីនាក់នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ។

Hang Jing អាយុ ៣៤ ឆ្នាំត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីប៉ុន្មានម៉ោងក្រោយមក Ye Yu Song អាយុ ៤០ ឆ្នាំនិង Lin Wei អាយុ ៣៦ ឆ្នាំត្រូវបានចាប់ខ្លួននៅខុនដូរបស់ពួកគេក្នុងសង្កាត់បឹងកេងកង ២ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១។ ការស៊ើបអង្កេតនេះដឹកនាំដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

វត្ថុតាងដែលចាប់បានមានអ៊ិចស្តាស៊ី (MDMA) ជាង៦គីឡូក្រាម, មេតំហ្វេតាមីន (ICE) ជាង១គីឡូក្រាម, អំហ្វេតាមីនជាង៦០០ក្រាម, កេតាមីន (Ketamine) ជាង២០០ក្រាម, នីមេតាហ្សេប៉ាម (Nimetazepam) ជាង១គីឡូក្រាម, សារធាតុគីមីជាង ៤គីឡូក្រាម, ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន។ វត្ថុតាងទាំងអស់នឹងត្រូវបង្ហាញជាភ័ស្តុតាងនៅសាលាដំបូងរាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក