ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលបញ្ជាក់ថាស្រ្តីមានផ្ទៃពោះក៏អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដែរ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះក៏អាចចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បានដែរ ក្នុងករណីដែលស្ត្រីមានសុខភាពល្អ។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនមនុស្សពេញវ័យដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅខេត្តកណ្ដាលកាលពីព្រឹកនេះ ដោយជំរុញដល់ស្ត្រីដែលមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនទាំងអស់ដែលមានសុខភាពល្អធម្មតា ឱ្យអញ្ចើញទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយថា វ៉ាក់សាំងមិនធ្វើឱ្យមានផលប៉ះពាល់ដូចការបារម្ភនោះទេ។

លោកស្រីមានប្រសាសន៍ថា «ពីមុនយើងមានការណែនាំសម្រាប់ស្រ្តីមានផ្ទៃពោះដោយសារនៅពេលដែលយើងចាប់ផ្ដើមដំបូងឡើងវាអត់ទាន់មានការសិក្សាវិទ្យាសាស្ត្រណាច្បាស់លាស់ដែលបានបង្ហាញយើងឱ្យបានច្បាស់ថា ស្ត្រីមានផ្ទៃពោះត្រូវធ្វើមិច? ត្រូវរង់ចាំ៣ខែសិន អញ្ចឹងស្ត្រីត្រូវរង់ចាំ៣ខែដើម្បីចាក់ ឥឡូវអត់ទេដោយសារការចាក់វ៉ាក់សាំងនេះវាទូទាំងពិភពលោកទៅហើយ»។

បើតាមលោកស្រី ឱ វណ្ណឌីន បច្ចុប្បន្នកម្ពុជាប្រើប្រាស់វ៉ាក់សាំង៤ប្រភេទសម្រាប់ចាក់ជូនពលរដ្ឋគឺ ស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាសេនីកា និងចនសុន ចនសុន។

គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៩៦,៧% ធៀបជាមួយប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំមាន ៨៥,៩៧% បើធៀបនឹងកុមារគោលដៅជិត ២លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក