ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ករណីស្លាប់ស្រ្តីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរ អាយុ ៥៥ឆ្នាំ រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២០២០នាទី ជាមួយស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយ ការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យ ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅវេលា ម៉ោង ២:០០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូរីដ-១៩ ។