ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិក ព្រមានហានិភ័យកូវីដ-១៩ ចំពោះការធ្វើដំណើរទៅប្រទេសចំនួន ៣

អាមេរិក៖ នាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី០៧ ខែកញ្ញាម្សិលមិញនេះ បានធ្វើការព្រមានចំពោះការធ្វើដំណើរទៅកាន់បណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធទៅនឹងការកើនឡើងខ្ពស់ខ្លាំងនៃចំនួនអ្នកវិជ្ជមានកូវីដ-១៩។

នាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបានចាត់ទុកការធ្វើដំណើរទៅបណ្តាប្រទេសមួយចំនួនដូចជា ព្រុយណេ, ចាម៉ៃកា និងស្រីលង្កា ស្ថិតក្នុងកម្រិតខ្ពស់ខ្លាំងដល់ "កម្រិតទី៤" ដោយបានហាមប្រាមបើអាចពលរដ្ឋអាមេរិកគួរតែជៀសវាងពីការធ្វើដំណើរទៅប្រទេសទាំងនេះ។

បន្ថែមពីនេះ នាយកដ្ឋានខាងលើក៏បានទម្លាក់កម្រិតគ្រោះថ្នាក់ទី "កម្រិតទី៤" មកត្រឹម "កម្រិតទី៣" សម្រាប់ប្រទេសមួយចំនួនដូចជា ហូឡង់, ហ្គីណេ, ម៉ាល់តា និងអារ៉ាប់រួម ដោយបានក្រើនរំឮកទៅពលរដ្ឋអាមេរិក និងជាពិសេសអ្នកមិនទាន់បានទទួលវ៉ាក់សាំងគួរកុំធ្វើដំណើរទៅប្រទេសទាំងនេះ។ អូស្រ្តាលីបានក្លាយជាប្រទេសដែលឡើងមកកាន់កម្រិត "មធ្យម"​ក្រោយមានការផ្ទុះឡើងផ្ទួនៗនូវករណីថ្មីកូវីដ-១៩។

ជានិច្ចកាល CDC សហរដ្ឋអាមេរិកតែងតែមានការបង្ហាញនូវបញ្ជីកម្រិតឆ្លងសម្រាប់បណ្តាប្រទេសនានា ក្នុងគោលដៅដាស់តឿន និងបង្កើនការប្រុងប្រយ័ត្នបន្ថែមរាល់ការធ្វើដំណើររបស់ពលរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ មានប្រទេស និងដែនដីជាង ៨០ ដែលកំពុងស្ថិតក្នុងបញ្ជីកម្រិតខ្ពស់ខ្លាំង "ទី៤" ពីប្រទេស និងដែនដីសរុបចំនួន ២០០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក