ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ថៃអនុវត្តវិធានការយកសំណាកកូវីដ-១៩ ក្នុងប្លុកអនាធិបតេយ្យធំមួយនៅបាងកក

ថៃ៖ តំបន់ Khlong Toei ដែលជាតំបន់អនាធិបតេយ្យតូចចង្អៀតមួយមានមនុស្សប្រមាណជាង ១០ម៉ឺននាក់រស់នៅ ដែលមានទីតាំងក្នុងក្រុងបាងកក បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់រដ្ឋាភិបាល ខណៈដែលប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី ៣ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេស។ 

ភាគច្រើននៃប្រជាជនក្នុងតំបន់នេះ មានគ្រួសារមួយចំនួនមានចំណូលមិនលើសពី ១៥០ដុល្លារឡើយក្នុងមួយខែ ដែលជាហេតុផលសំខាន់បំផុតមួយដែលប្រជាជនក្នុងប្លុកខាងលើ គ្មានលទ្ធភាពក្នុងការចំណាយលើការទិញឧបករណ៍តេស្តរកកូវីដ-១៩ ដោយខ្លួនឯងបាន។ 

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មូលនិធិជំនួយសហគមន៍ទីក្រុងបាងកកដែលជាអង្គការសប្បុរសធម៌មួយបានបើកការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីព្យាយាមស្វែងរកបុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងសហគមន៍ ក្នុងគោលដៅបញ្ចៀសតំបន់នេះកុំឱ្យក្លាយជាទីតាំងនៃការបាចសាចបន្ថែមទៀតនៃចំនួនអ្នកឆ្លងកូវីដ-១៩ នៃប្រទេសថៃ ជាពិសេសក្រុងបាងកកទាំងមូល។ ជាលទ្ធផលកន្លងមកមានអ្នកធ្វើតេស្តប្រមាណជា ១,០០០នាក់នៃយុទ្ធនាការដំបូង ខណៈក្រុមការងារបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ប្រមាណ ៥០នាក់ទៅហើយ។

លោក Friso Poldervaart សហស្ថាបនិកនៃមូលនិធិនេះបានលើកឡើងពីស្ថានភាពក្នុងតំបន់នេះថា៖ "ចំនួនមនុស្សរស់នៅក្នុងតំបន់នេះមានភាពកុះករខ្លាំង ជាក់ស្តែងគ្រួសារខ្លះមានគ្នាច្រើនជាង ១០នាក់ ដែលរស់នៅក្នុងផ្ទះមានទំហំត្រឹមតែ ២០ម៉ែត្រការ៉េប៉ុណ្ណោះ។ យោងតាមភាពជាក់ស្តែងនេះ ប្រាកដណាស់ថាបើមានបុគ្គលម្នាក់វិជ្ជមាន អ្នកផ្សេងៗទៀតក៏ជៀសពីការឆ្លងមិនរួចដែរ"។

គួររំឮកថា ចាប់តាំងពីមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩ទ្រង់ទ្រាយធំនៅខែមេសាមក ថៃមានអត្រាអ្នកឆ្លងប្រមាណ ១,៣លាននាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១៣,០០០នាក់់ទៅហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក