BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៧៧ករណី ខណៈអ្នកជំងឺ ៣៩៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩៦,៩៣៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៩៨៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩២,០១៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៦,៣១០ករណី៕