អាជ្ញាធរអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដោយបានអនុវត្តវិធានការអប់រំផ្សព្វផ្សាយច្បាប់បានចំនួន ៧១៨ទីតាំង អនុវត្តវិធានការច្បាប់បាន ២៣ករណី ឃាត់ខ្លួនមនុស្ស (អប់រំនិងពិន័យ) ២៣នាក់ ព្រមទាំងពិន័យជាប្រាក់បានចំនួន ២,២០០,០០០រៀល។
សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕