លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ខេត្តព្រះសីហនុទុកពេល១៥ថ្ងៃឱ្យពលរដ្ឋរុះរើសំណង់នៅលើអូរមួយចេញ ដើម្បីរៀបចំស្ដារឡើងវិញ

ភ្នំពេញ: រដ្ឋបាលខេត្តព្រះសីហនុទុកពេល១៥ថ្ងៃដល់ពលរដ្ឋដែលបានសាងសង់សំណង់នៅលើអូរ និងដីចំណីអូរនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រុះរើចេញ ដោយថាដើម្បីស្ដារប្រព័ន្ធរំដោះទឹកនេះឡើងវិញ។

ក្នុងសេចក្តីជូនដំណឹងជម្រាបជូន ពលរដ្ឋ៣១គ្រួសារ ដែលបានសាងសង់សំណង់រំលោភលើអូរ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើលើសំណង់ទាំងឡាយណាដែលសាងសង់ធ្វើឱ្យប៉ះពាល់លើអូរ និងមាត់អូរ២ ដែលមានទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារចុះរៀបចំកាយស្ដារអូ ប្រឡាយ ស្របតាមនិយាមការដែលបានកំណត់។

ក្នុងសេចក្តីជូនដំណឹងនេះសរសេរថា៖ « រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំង៣១គ្រួសារ ដែលកំពុងស្នាក់នៅទីតាំងខាងលើនេះត្រូវរុះរើសំណង់នានាដោយខ្លួនឯងចេញពីលើអូរ និងដីចំណីអូរ២ ក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដែលបងប្អូនមិនព្រមរើចេញដោយស្ម័គ្រចិត្ត ក្រុមការងារនឹងចុះអនុវត្តន៍វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវនូវការខូចខាត ឬបាត់បង់សម្ភារៈរបស់បងប្អូនឡើយ » ។

ការរៀបចំប្រព័ន្ធអូរ ប្រលាយ របស់ខេត្តព្រះសីហនុនេះកើតឡើងចំពេលដែលស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តត្រូវបានគេមើលឃើញថាមានសភាពកាន់តែភាពធ្ងន់ធ្ងរ។

កាលពីថ្ងៃទី២៤ សីហា កន្លងទៅជំនន់ទឹកភ្លៀងក្នុងខេត្តមានកំពស់ ២៤៩មីលីម៉ែត្រ ដែលបានធ្វើឱ្យជន់លិចលង់ខ្លាំងក្នុងសង្កាត់ចំនួន៤ និងបានបក់ហូរនាំសម្លាប់មនុស្សម្នាក់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក