វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ប្រជាជនរស់នៅក្នុងតំបន់ក្រហមនៃរាជធានីភ្នំពេញនឹងបានចាក់វ៉ាក់សាំងទាំង២លើកក្នុងរយៈពេល១ខែ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនរស់នៅក្នុងតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនឹងចាប់ផ្តើមនៅថ្ងៃទី០១រហូតដល់ចន្លោះថ្ងៃទី១៧ ខែឧសភា សម្រាប់ម្ជុលទី១។ សម្តេចពិជ័យសេនា បានរំពឹងថាការចាក់វ៉ាក់សាំងសម្រាប់ម្ជុលទី២ គឺលឿនជាងម្ជុលទី១ ហើយអាចនឹងបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនេះក្នុងរយៈពេល១ខែ។



រដ្ឋមន្ត្រីការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិកអនិកជន ជនបរទេសនៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្ការ ក្នុងរាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលេចថា ថ្ងៃនេះយើងប្រែក្លាយថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំ ទៅជាយុទ្ធនាការជាតិចាក់ វ៉ាក់សាំងនៅក្នុងតំបន់ក្រហម ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក