ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបើកកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្មួលអប្បបរមារបស់កម្មករកាត់ដេរនៅឆ្នាំ២០២២

ភ្នំពេញ: ក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា បើកកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលទាបបំផុតដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៧ កញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឱ្យដឹងថា នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិបានពិភាក្សាប្រមូលមូលដ្ឋាននានាដើម្បីកំណត់ប្រាក់ឈ្មួលសម្រាប់កម្មករក្នុងវិស័យកាត់ដេរក្នុងឆ្នាំ២០២២ហើយ ខណៈនឹងមានកិច្ចប្រជុំបន្តទៀតនៅថ្ងៃទី ១៤ ទ២១ និងទី២៨ ខាងមុខបន្តទៀត។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺជាកិច្ចប្រជុំដែលមានត្រីភាគីចូលរួមដែលរួមមានតំណាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព ដើម្បីពិភាក្សារកសេចក្ដីសម្រេចរួមមួយ កំណត់ប្រាក់ឈ្នួលទាបបំផុតសម្រាប់កម្មករនៅឆ្នាំនីមួយៗ។

ក្នុងករណីដែលនិយោជិក និងសហជីពរកមិនឃើញសេចក្តីសម្រេចរួមគ្នាទេពួកគេត្រូវបានស្នើអោយបោះឆ្នោតគាំទ្រសំណើរបស់រដ្ឋាភិបាលស្តីពីប្រាក់ឈ្នួលអប្បបរមា។

ក្នុងឆ្នាំ២០២១ ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទទួលបាន ១៩២ដុល្លារក្នុង១ខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក