ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថានភាពភ្នែកលោក រ៉ុង ឈុន ឈានដល់ការវះកាត់

ភ្នំពេញ: សកម្មជនព្រំដែនដែលជាប់ពន្ធនាគារលោក រ៉ុង ឈុន កាលពីចុងសប្ដាហ៍មុនត្រូវបានអនុរក្សពន្ធនាគារសម្រេចបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយបារម្ភពីស្ថានភាពភ្នែករបស់គាត់។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា មានប្រសាសន៍ប្រាប់ EAC News ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន មន្ត្រីពន្ធនាគារបានបញ្ជូនលោក រ៉ុង ឈុន ទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បន្ទាប់ពីមានការបារម្ភលើបញ្ហាសុខភាពភ្នែកខាងស្ដាំរបស់គាត់ដែលស្រវាំងកាន់តែខ្លាំង។

លោកបន្ថែមថា ក្រោយពីពិនិត្យរួចខាងមន្ទីរពេទ្យសម្រេចថានឹងវះកាត់ភ្នែកខាងស្ដាំ ដើម្បីកុំឱ្យវារាលដាលមកភ្នែកម្ខាងទៀត តែនៅមិនទាន់បញ្ជាក់ថ្ងៃបាននៅឡើយទេ។

លោកថា៖ « យើងក៏បារម្ភដែរ! មិនចង់ទុកឱ្យយូទេ។ តែធ្វើម៉េចបើពេទ្យគាត់រវល់ដែរ » ។

ក្មួយបង្កើតរបស់លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា មានប្រសាសន៍ថា ជំងឺភ្នែករបស់លោករ៉ុង ឈុន គឺកើតមានយូរឆ្នាំមកហើយ និងទាមទារឱ្យមានការពិនិត្យជាទៀងទាត់ថែមទៀត។ តែមួយរយៈនៃការឃុំខ្លួនក្នុងពន្ធនាគារ ស្ថានភាពភ្នែករបស់លោករ៉ុង ឈុន គឺកាន់តែធ្ងន់ធ្ងរដែលធ្វើឱ្យក្រុមគ្រួសារមានការបារម្ភជាខ្លាំង។

លោកថា៖ « ខ្ញុំពិតជាមានការព្រួយបារម្ភ។ ខ្ញុំនៅតែសង្ឃឹមអាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលអនុញ្ញាត្តិឱ្យគាត់បានមកនៅក្រៅពន្ធនាគារបណ្ដោះអាសន្ន ដើម្បីពិនិត្យតាមដានសុខភាពរបស់គាត់ឡើងវិញឱ្យបានល្អប្រសើរ » ។

ប្រធានសហជីពកម្ពុជាលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរចំនួន១០៦គ្រួសារ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជារឿងពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

លោកត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ។

ក្រោយពីត្រូវបានផ្ដន្ទាទោសមេធាវីការពារក្ដីរបស់លោកក៏បានប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះផងដែរ ដោយថាសេចក្តីសម្រេចនេះគឺមិនអាចទទួលយកបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក