ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Liverpool ព្យាយាមនាំកីឡាករម្នាក់មកវិញ ក្រោយមានរដ្ឋប្រហារនៅហ្គីណេ

ហ្គីណេ៖ ក្លិបហង្សក្រហម Liverpool បាននឹងកំពុងមានទំនាក់ទំនងយ៉ាងសកម្ម និងជិតស្និទ្ធជាមួយអាជ្ញាធរនៃប្រទេសហ្គីណេ ក្នុងគោលបំណងនាំយកខ្សែបម្រើរបស់ខ្លួនគឺកីឡាករ Naby Keita ឱ្យត្រឡប់មកអង់គ្លេសវិញដោយសុវត្ថិភាព ក្រោយពីមានរដ្ឋប្រហារមួយបានកើតឡើងក្នុងប្រទេសហ្គីណេ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លិប Liverpool ផ្ទាល់។

ខ្សែបម្រើវ័យ ២៦ឆ្នាំខាងលើនេះ ត្រូវបានកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិហ្គីណេ សម្រាប់ការប្រកួតជម្រុះ World Cup Qualifier ទ្វីបអាហ្វ្រិក ដោយគ្រោងជួបជាមួយប្រទេសម៉ារ៉ុក នារដ្ឋធានី Conakry ប្រទេសហ្គីណេផ្ទាល់។ ក្រោយមកការប្រកួតត្រូវបានប្រកាសឱ្យផ្អាកភ្លាមៗ ក្រោយពេលដែលក្រុមយោធានៃប្រទេសនេះបានប្រកាសថា លោកប្រធានាធិបតី Alpha Conde ត្រូវបានទម្លាក់ពីតំណែងជាផ្លូវការ ខណៈរដ្ឋាភិបាលត្រូវបានរំលាយនៅថ្ងៃអាទិត្យ ទី០៥ ខែមីនានេះ។ 

ក្រោយមានការប្រកាសរដ្ឋប្រហារទម្លាក់ប្រធានាធិបតីប្រទេសហ្គីណេ ភ្លាមៗនោះព្រំដែននៃប្រទេសទាំងមូលត្រូវបានបិទ ប៉ុន្តែយ៉ាងណាក្តីក្រុមជម្រើសជាតិម៉ារ៉ុក ក្រោយមកត្រូវបានគេរាយការណ៍ថា បានជម្លៀសខ្លួនចេញពីប្រទេសហ្គីណេបានដោយសុវត្ថិភាព។

ងាកមកចាប់អារម្មណ៍ពីខ្សែបម្រើ Naby Keita ត្រូវបាន Liverpool ដាក់ឱ្យបង្ហាញខ្លួនជាជម្រើស ១១នាក់ដំបូង ២ប្រកួត ដែល Liverpool ឈ្នះ Norwich City និងឈ្នះ Burnley និងក្រោយមកត្រូវបានលោក Jurgen Klopp ទុកចោលក្នុងកៅអីបម្រុងនាប្រកួតដែល Liverpool ស្មើ ១-១ ជាមួយតោខៀវ Chelsea។ ប្រកួតបន្តរបស់ Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Leeds United មុននឹងបន្តស្វាគមន៍ក្រុមភ្ញៀវអ៊ីតាលី AC Milan នៅកីឡដ្ឋាន Anfield ក្នុងក្របខណ្ឌ UEFA Champions League៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក