លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

UEFA អនុញ្ញាតឱ្យអ្នកគាំទ្រក្រុមភ្ញៀវចូលទស្សនាការប្រកួតបានឡើងវិញ

អឺរ៉ុប ៖ ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានប្រកាសនៅដើមសប្តាហ៍នេះថា អ្នកគាំទ្ររបស់ក្រុមភ្ញៀវនឹងត្រូវអនុញ្ញាតឱ្យចូលទស្សនាការប្រកួតនៃព្រឹត្តិការណ៍ UEFA Champions League, UEFA Europa League និងពានបង្កើតថ្មី UEFA Europa Conference League ចាប់ពីវគ្គចែកពូល (Group Stage) តទៅ ដែលការប្រកួតនឹងចូលមកដល់នៅពាក់កណ្តាលសប្តាហ៍ក្រោយ។

យ៉ាងណាក្តី តាមការបញ្ជាក់របស់ UEFA ដដែលបានឱ្យដឹងថា អ្នកគាំទ្រក្រុមភ្ញៀវដែលធ្វើដំណើរទៅទស្សនាការប្រកួតក្រៅប្រទេសរបស់ខ្លួន នៅតែតម្រូវឱ្យគោរពតាមវិធានការរដ្ឋបាលបង្ការកូវីដ-១៩ របស់ប្រទេសម្ចាស់ផ្ទះនីមួយៗដដែល។

កន្លងមក អ្នកគាំទ្ររបស់ក្រុមភ្ញៀវត្រូវបានហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតតាំងពីមេរោគកូវីដ-១៩ បានផ្ទុះឡើងមកម្ល៉េះ ក្នុងគោលដៅដើម្បីកាត់បន្ថយមិនឱ្យមនុស្សធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀត ខណៈដែលអ្នកគាំទ្រក្នុងចំនួនកំណត់តិចតួចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតផ្ទាល់ ពោលគឺនៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League និង UEFA Europa League កាលពីខែឧសភាកន្លងទៅ។

មិនត្រឹមតែមានការកែតម្រូវលក្ខខណ្ឌនៃការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាប៉ុណ្ណោះទេ UEFA ក៏នឹងមិនតម្រូវឱ្យកីឡាករដែលបានចាក់វ៉ាក់សាំងរួចរាល់ ព្រមទាំងកីឡាករដែលបានព្យាបាលឱ្យជាសះស្បើយពីកូវីដ-១៩ ត្រូវធ្វើតេស្តមុនការប្រកួតក្របខណ្ឌអឺរ៉ុបទៀតដែរ។ ប៉ុន្តែទោះបីជាបែបនេះក្តី កីឡាករក្រុមភ្ញៀវដែលមកពីបរទេស នៅតែត្រូវមានការធ្វើតេស្តទៅតាមការកំណត់របស់រដ្ឋាភិបាលប្រទេសនីមួយដូចគ្នា។

ការប្រកួតក្របខណ្ឌ UEFA Champions League និង UEFA Europa League នឹងចាប់ផ្តើមនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ខណៈគូសំខាន់ៗមានដូចជា Barcelona ជួប Bayern Munich, Liverpool ទទួល AC Milan និង Inter Milan ស្វាគមន៍ Real Madrid ជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក