ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Manchester United ចាប់អនុវត្តវិធានការលើអ្នកគាំទ្រដែលចូលទស្សនាការប្រកួត

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសនៅថ្ងៃច័ន្ទនេះថា អ្នកគាំទ្រទាំងអស់ដែលមកទស្សនាការប្រកួតនៅកីឡដ្ឋាន Old Trafford គប្បីត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការពិនិត្យពាក់ព័ន្ធនឹងវិធានការបង្ការកូវីដ-១៩ ស្របពេលដែលអាជ្ញាធរសុខាភិបាលនឹងចាប់ផ្តើមរឹតបន្តឹងលើអ្នកចូលទស្សនាការប្រកួតបាល់ទាត់នៅអង់គ្លេស។ គួរឱ្យដឹងថា ក្លិប Manchester United នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម Newcastle United នៅថ្ងៃសៅរ៍នេះ។ 

លក្ខខណ្ឌសំខាន់ជាគោលមុននឹងអាចចូលទស្សនាបានរួមមាន អ្នកគាំទ្រដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវតែបង្ហាញថាខ្លួនបានចាក់វ៉ាក់សាំងរួចរាល់ ឬបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ដោយម៉ាស៊ីន PCR ឬមានលទ្ធផលអវិជ្ជមានពី Rapid Test យ៉ាងយូរបំផុតត្រឹម ៤៨ម៉ោងមុនការប្រកួតចាប់ផ្តើម។ 

គួរ​បញ្ជាក់ថា វិធានការសុខាភិបាលថ្មីនេះបានដាក់ចេញសម្រាប់ការអនុវត្ត បន្ទាប់ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានលើកឡើងថា ការត្រួតពិនិត្យវិញ្ញានប័នបត្រ ឬភាពបញ្ជាក់ថាមានសុវត្ថិភាពពីកូវីដ-១៩​ នឹងអាចក្លាយជាកាតព្វកិច្ចមួយសម្រាប់បុគ្គលដែលមានបំណងចូលរួមព្រឹត្តិការណ៍ធំៗ ឬទីកន្លែងដែលមានហ្វូងមនុស្សច្រើនកុះករ ចាប់ពីថ្ងៃទី០១ ខែតុលានេះតទៅ។

ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Manchester United បានបញ្ជាក់ថា៖ "Manchester United មានកាតព្វកិច្ចធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីធានាថាអ្នកគាំទ្រទាំងអស់អាចចូលរួមការប្រកួតដោយសុវត្ថិភាព និងព្យាយាមជៀសវាងការហាមឃាត់មិនឱ្យមានអ្នកគាំទ្រក្នុងចំនួនច្រើនចូលរួមទស្សនានាពេលខាងមុខដែលបណ្តាលមកពីកូវីដ-១៩"





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក