លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មកស្គាល់ប្រទេសដំបូងគេបង្អស់ដែលចាក់វ៉ាក់សាំងកូវីដ-១៩ លើក្មេងអាយុចាប់ពី ២ឆ្នាំ

តំបន់ការ៉ាអ៊ីប៖ កាលពីថ្ងៃចន្ទ ទី០៦ ខែសីហាម្សិលមិញនេះ គុយបា បានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទៅលើក្មេងដែលមានអាយុចាប់ពី ២ឆ្នាំឡើងទៅ ដោយប្រ់ើប្រាស់ប្រភេទវ៉ាក់សាំងមួយប្រភេទផលិតដោយប្រទេសគុយបាផ្ទាល់តែម្តង ដែលវ៉ាក់សាំងនេះពុំទាន់បានការទទួលស្គាល់ពី WHO នៅឡើយ។ 

ប្រទេសដែនកោះដែលមានប្រជាជនរស់នៅប្រមាណ ១១,២លាននាក់នេះ មានគោលដៅក្នុងការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ទៅលើកុមារ និងយុវជនទាំងអស់ទូទាំងប្រទេស​ ក្នុងគោលដៅចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ ក្រោយពីគ្រឹះស្ថានសិក្សាអប់រំទូទាំងប្រទេស បានបិទស្ទើរតែទាំងស្រុងចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន។ បវេសនកាលឆ្នាំសិក្សាថ្មីនៅគុយបា បានចាប់ផ្តើមនៅថ្ងៃចន្ទម្សិលមិញនេះ ជាមួយកម្មវិធីសិក្សាពីចំងាយតាមកម្មវិធីទូរទស្សន៍ ដោយមូលហេតុប្រជាជនគុយបាភាគច្រើនពុំមានបណ្តាញអ៊ីនធ័រណេតប្រើប្រាស់។ 

វ៉ាក់សាំងចំនួន ២ប្រភេទដែលត្រូវបានផលិតក្នុងប្រទេសផ្ទាល់មានឈ្មោះថាវ៉ាក់សាំង Abdala និង Soberana ត្រូវបានចាប់ផ្តើមចាក់លើកុមារ និងយុវវ័យដែលមានវ័យចាប់ពី ១២ឆ្នាំឡើងទៅកាលពីថ្ងៃសុក្រ និងបានចាប់ផ្តើមការចាក់ទៅលើក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅនៅថ្ងៃចន្ទ ដោយចាប់ផ្តើមពីខេត្ត Cienfuegos ដែលស្ថិតនៅកណ្តាលប្រទេសមុនគេ។

តាមពិតទៅមានបណ្តាប្រទេសជាច្រើនបានចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ ទៅលើកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ជាក់ស្តែងក៏រួមមានកម្ពុជាផងដែរ។ ដោយឡែក ចិន, អារ៉ាប់រួម និងវេណេហ្សូអេឡាជាដើម សុទ្ធតែមានផែនការគ្រោងចាក់វ៉ាក់សាំងលើមនុស្សដែលមានវ័យក្រោម១២ឆ្នាំ ប៉ុន្តែជាក់ស្តែងគុយបាជាប្រទេសដំបូងបង្អស់ដែលធ្វើបាន។ 

អង្គការ UNICEF បានធ្វើការអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ឱ្យសាលារៀននៅទូទាំងប្រទេសបើកឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ត្បិតផលប៉ះពាល់នៃការបិទសាលារៀននេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ និងយូរអង្វែងទៅថ្ងៃអនាគត។ ពាក់ព័ន្ធនឹងរឿងនេះដែរ រដ្ឋាភិបាលគុយបាបានអះអាងថា សាលារៀននឹងអាចបើកទ្វារទទួលសិស្សចូលរៀនវិញបាននាអំឡុងខែតុលា ឬខែវិច្ឆិកាខាងមុខ ប៉ុន្តែតម្រូវឱ្យកុមារទាំងអស់បានទទួលវ៉ាក់សាំងរួចរាល់ជាមុនសិន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក