ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុរសវៀតណាមម្នាក់ជាប់ពន្ធនាគារ ៥ឆ្នាំដោយសារចម្លងកូវីដ-១៩ទៅអ្នកដទៃ

វៀតណាម៖ តុលាការប្រទេសវៀតណាមនៅថ្ងៃទី០៦ ខែកញ្ញាម្សិលមិញ បានសម្រេចផ្តន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ពីបទបំពានវិធានការចត្តាឡីស័ក និងបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ទៅកាន់មនុស្សចំនួន ៨នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋវៀតណាម។

ជនល្មើសខាងលើនោះមានឈ្មោះ Le Van Tri វ័យ២៨ឆ្នាំ ត្រូវបានតុលាការប្រជាជននៃខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាម ផ្តន្ទាទោសនៅក្នុងសាវនាការមួយពីករណី​​ "បង្កឱ្យមានការរីករាលដាលជំងឺឆ្លងដ៏គ្រោះថ្នាក់"​ ។ បើ់តាមព័ត៌មានបន្ថែមដោយសារព័ត៌មានរដ្ឋ Vietnam News Agency (VNA) បានឱ្យដឹងថា បុរសខាងលើនេះបានធ្វើដំណើរត្រឡប់មកពីទីក្រុងហូជីមិញ ទៅកាន់ខេត្ត Ca Mau និងបានបំពាននូវវិធានការរដ្ឋបាលដែលតម្រូវឱ្យមានការដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ២១ថ្ងៃ។  Le Van Tri បានបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ទៅកាន់មនុស្ស ៨នាក់ផ្សេងទៀត ហើយក្នុងចំណោមនោះមានម្នាក់បានស្លាប់ក្រោយទទួលការព្យាបាលរយៈពេលជាង ១ខែ។

គួរបញ្ជាក់ថា ខេត្ត Ca Mau ដែលស្ថិតនៅភាគខាងត្បូងប្រទេសមានវៀតណាម មានករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ សរុបត្រឹម១៩១ករណី និងមានអ្នកស្លាប់ ២នាក់ប៉ុណ្ណោះចាប់តាំងពីមានការផ្ទុះឡើងនូវការរាតត្បាតកូវីដ-១៩ ទ្រង់ទ្រាយធំនៅវៀតណាម។ យ៉ាងណាក្តីតួលេខនេះមានកម្រិតទាបខ្លាំង បើធៀបនឹងទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដែលមានអ្នកឆ្លងសរុបចំនួនជាង ២៦ម៉ឺនករណី និងមានអ្នកស្លាប់ចំនួន ១០,៦៨៥នាក់។

គួររំឮកផងដែរថា តុលាការវៀតណាមកន្លងមកក៏បានប្រកាសផ្តន្ទាទោសបុគ្គលផ្សេងទៀតដោយបទល្មើសដូចគ្នានេះចំនួន ២ករណី ដោយមួយករណីជាប់ពន្ធនាគារ ១៨ខែ និងមួយករណីផ្សេងទៀតផ្តន្ទាទោស ២ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក