ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«កូកាខ្មែរហេរ៉ូ» ចុះជួយ និងផ្តល់ក្តីសង្ឃឹមដល់បងប្អូនភៀសសឹកដែលមិនទាន់អាចត្រលប់វិញ តាមរយៈជំនួយដែលផ្តល់ «សុវត្ថិភាពស្បៀង» និងបញ្ជាក់ពីមោទនភាព33ឆ្នាំ ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ

ភ្នំពេញ៖ ថ្ងៃទី21 ខែមករា ឆ្នាំ2026 – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកាខ្មែរហេរ៉ូ» ដើម្បីនាំយកនូវដំណោះស្រាយយូរអង្វែង ក្នុងការបំប្លែងជំរំភៀសសឹកឱ្យទៅជាសហគមន៍ម្ចាស់ការលើស្បៀងអាហារ។

ក្នុងកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក គាំទ្រដោយក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អាជ្ញាធរមូលដ្ឋានខេត្ត និងកូកាខ្មែរហេរ៉ូបាននាំយកនូវដំណោះស្រាយយូរអង្វែង ដើម្បីបំប្លែងជំរំភៀសសឹកចំនួន 9 ឱ្យទៅជាសហគមន៍ដែលអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបាន។

កូកាខ្មែរហេរ៉ូចុះជួយ៖ លើសពីជំនួយ គឺការជួយផ្តល់ជីវភាពថ្មី

ជំនួយលើកទី៧ នេះ មិនមែនត្រឹមតែជាការផ្តល់អំណោយមួយពេលនោះទេ ប៉ុន្តែជាជំនួយដែល «កូកាខ្មែរហេរ៉ូ» ចុះជួយដោយផ្ទាល់ដើម្បីជួយបង្កើតចីរភាព៖

• រៀបចំកសិដ្ឋានចិញ្ចឹមទាយកស៊ុត៖ ការបង្កើតប្រភពប្រូតេអ៊ីននៅនឹងកន្លែង ដើម្បីធានាថាបងប្អូនភៀសសឹកមានពងទាជាអាហារ រៀងរាល់ថ្ងៃ។

• រៀបចំសួនបន្លែដែលផ្តល់ផលលឿន៖ ជំនួយនេះជាការផ្តល់ធនធានរៀបចំសួនបន្លែជូនបងប្អូនក្នុងជំរំ ឱ្យក្លាយជាម្ចាស់ការលើការរស់នៅដោយមានបន្លែញ៉ាំ និងមានក្តីសង្ឃឹមជាប់ជានិច្ច។ បងប្អូននៅជំរំនឹងទទួលបានបន្លែឆាប់បានផល ក្នុងពេល២សប្តាហ៍ ដូចជាត្រកួន ស្ពៃ និងត្រប់ជាដើម។

• កម្លាំងស្ម័គ្រចិត្តរបស់«កូកាខ្មែរហេរ៉ូ»៖ បុគ្គលិកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានចុះជួយដោយបេះដូងនិងទឹកចិត្ត ដល់ទីតាំងភៀសសឹកផ្ទាល់ ដោយចាប់ដៃគ្នាជាមួយបងប្អូនក្នុងជំរំ សាងសង់រោងកសិដ្ឋានចិញ្ចឹមទាយកពង ជួយដាំដុះបន្លែផ្ទាល់ដៃ និងបានសួរសុខទុក្ខបងប្អូនភៀសសឹកដើម្បីសម្រាលអារម្មណ៍តាងតឹង ផ្តល់ភាពកក់ក្តៅ និងបង្ហាញសាមគ្គីភាព។

• សម្រាលអារម្មណ៍ស្រ្តេស ៖ ការធ្វើកសិកម្មបែបនេះក៏នឹងជួយសម្រាលអារម្មណ៍ស្ត្រេសក្នុងពេលដែលបងប្អូនភៀសសឹកកំពុងរងចាំការត្រឡប់ទៅភូមិឋានវិញ ហើយក៏ជួយបង្កើតមិត្តភាពក្នុងជំរំ។

• និងបង្កើនចំណេះជំនាញ៖ បងប្អូនភៀសសឹកដែលធ្វើកសិកម្មផ្ទាល់ នឹងទទួលបានជំនាញបច្ចេកទេសពីមន្ត្រីកសិកម្មដែលនឹងជួយណែនាំ ដែលវានឹងបន្ថែមជំនាញដល់បងប្អូនភៀសសឹកនាពេលក្រោយ ពេលត្រឡប់ទៅភូមិឋានវិញ។ ពេលនោះជំនាញកសិកម្មពួកគាត់នឹងមានភាពល្អប្រសើរជាងកាលមិនទាន់មានជំនាញ។

មោទនភាពផលិតនៅប្រទេសកម្ពុជា

កូកាខ្មែរហេរ៉ូ ដែលជាបុគ្គលិកក្រុមហ៊ុន ខណៈពេលដែលកំពុងតែសង់រោងចិញ្ចឹមទានៅទីតាំងនោះ បានបញ្ជាក់ប្រាប់ខាងសារព័ត៌មាន យ៉ាងច្បាស់ថា៖ ភេសជ្ជៈកូកា-កូឡា ដែលបងប្អូនទទួលទាន គឺផលិត 100% នៅក្នុងប្រទេសកម្ពុជា ផលិតនៅរោងចក្ររបស់ក្រុមហ៊ុនក្នុងខណ្ឌកំបូល ក្រុងភ្នំពេញ និងផលិតដោយកូនខ្មែរពិត ជាង33ឆ្នាំមកហើយ។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានមានប្រសាសន៍ថា៖

«តំណាងឱ្យកូកាខ្មែរហេរ៉ូ ដែលបានបម្រើប្រជាជនខ្មែរអស់ 33ឆ្នាំមកហើយ ក្រុមហ៊ុនយើងខ្ញុំសូមរួមសុខរួមទុក្ខ និងប្តេជ្ញាជួយគ្នាក្នុងគ្រាលំបាកនេះ។ ហើយខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀតថា រាល់ផលិតផលដែលផលិតចេញពីរោងចក្រយើងខ្ញុំនៅភ្នំពេញ គឺជាមោទនភាពផលិតផលខ្មែរ។ ការដែលបងប្អូនជ្រើសរើស កូកា-កូឡា គឺស្មើនឹងការចូលរួមជាមួយយើងក្នុងការជួយដល់បងប្អូនភៀសសឹក និងការរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។»

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនកូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានជ្រោមជ្រែងជួយគ្រួសារភៀសសឹកសរុបជាង 50,000 គ្រួសារតាមរយៈជំនួយភេសជ្ជៈ ក៏ដូចជាការឧបត្ថម្ភកញ្ចប់ជំនួយសម្រាប់គ្រួសារជាង 300 កញ្ចប់ រួមមាន៖ អង្ករអាហារប្រូតេអ៊ីន ថ្នាំសង្កូវ ភួយក្រាស់ៗ មុង និងសម្ភារៈអនាម័យសម្រាប់ស្ត្រី និងឥលូវនេះជាជំនួយធនធានលើការចិញ្ចឹមទាយកស៊ុតរួចរាល់កំពុងទទួលផល ចំនួន9 ទីតាំង និងសួនបន្លែឆាប់ទទួលផលរួចរាល់ចំនួន3 ទីតាំង និងគ្រោងបន្ថែមចំនួន 3 ទីតាំងទៀត។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក