ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ទេព អស្នារិទ្ធ៖ បច្ចេកវិទ្យាAI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែគេត្រូវផ្ទៀងផ្ទាត់ខ្លឹមសារមុនប្រើប្រាស់

(ព្រៃវែង)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការងារព័ត៌មានបានច្រើន ប៉ុន្តែការប្រើប្រាស់ខ្លឹមសារដែលAIផលិតបានត្រូវមានការ ផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនសិនមុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នាព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីជំនាញសរុបប្រមាណជាង ៦០នាក់ មកពីមន្ទីរព័ត៌មានខេត្តព្រៃវែង, កណ្តាល, ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ។

លោក ទេព អស្នារិទ្ធបានគូសបញ្ជាក់អំពីមុខងារបច្ចេកវិទ្យាAI ថា ជាជំនួយការរបស់មនុស្សលើការងារច្រើនប្រភេទ ក្នុងនោះវាអាចជួយសរសេរ អានអត្ថបទ បកប្រែភាសា ស្រាវជ្រាវ ផលិតរូបភាពសម្រាប់ការងារផ្សព្វផ្សាយមួយមួយចំនួន ព្រមទាំងមុខងារផ្សេងទៀត ដែលមនុស្សអាចប្រើប្រាស់វា ដើម្បីសម្រួលការងារប្រចាំថ្ងៃ។

សំឡេង៖ « នៅក្នុងបរិបទរីកចម្រើន នៃបច្ចេកវិទ្យាបច្ចុប្បន្ន ជាពិសេសបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនហើយពិភពលោកមើលឃើញថា អាចបម្រើដល់ផលប្រយោជន៍មនុស្ស ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តស្វែងយល់ឱ្យស៊ីជម្រៅបានច្បាស់ពីមុខងារបច្ចេកវិទ្យាAI ក្នុងការងារប្រចាំថ្ងៃ និងអនុវត្តន៍ឱ្យបានច្រើនដើម្បីយកប្រយោជន៍ពីAIនេះ ជាជំនួយដល់ការគាំទ្រការងារប្រចាំថ្ងៃក្នុងក្របខណ្ឌគ្រប់គ្រងព័ត៌មាន និងការងារសាធារណមតិ និងជាពិសេសការងារប្រយុទ្ធប្រឆាំងការសាយភាយព័ត៌មានក្លែងក្លាយ ។ »

ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក៏បានជះឥទ្ធិពលជាអវិជ្ជមានដោយសារតែការប្រើប្រាស់នេះ ខុសគោលដៅ និងក្នុងចេតនាទុច្ចរិត។

លោកបានលើកឡើងថា ក្នុងកំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្រុមជ្រុលនិយមបានប្រើប្រាស់ AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងគោលបំណងបង្កភាពវឹកវរ ភាពច្របូកច្របល់ ក្នុងសាធារណមតិ មួលបង្កាច់ និងបង្ខូចកេរ្តិ៍កម្ពុជាក្នុងបញ្ហាជម្លោះព្រំដែន ។  

សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺសំដៅទៅលើ ប្រាជ្ញារបស់ម៉ាស៊ីន ឬ ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដើម្បី ត្រាប់តាម សមត្ថភាព និងសកម្មភាពនៃ ប្រាជ្ញារបស់មនុស្ស។ ម៉្យាងវិញទៀត AI គឺជាបច្ចេកវិទ្យាដែលធ្វើឱ្យម៉ាស៊ីនមានសមត្ថភាពអាចរៀនតាមរយៈការបញ្ចូលទិន្នន័យដើម្បីឱ្យវាអាចសិក្សានិងប្រើប្រាស់តាមលំនាំនៃទិន្នន័យទាំងអស់នោះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក