ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដកដំណែងលោក ចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ក្រោយប្រតិកម្មពីអភិបាលខេត្ត ជំនួសដោយលោក វេជ្ជបណ្ឌិត ទុ បារាំង ឡើងជាប្រធានថ្មី

បន្ទាយមានជ័យ៖ ក្រោយពីមានប្រតិកម្មពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រឿងប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី លោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ត្រូវដកចេញ ជំនួសដោយលោកវេជ្ជបណ្ឌិត ទុ បារាំង ឡើងជាប្រធានថ្មីនេះ បើតាមមានប្រសាសន៍របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

ការដកដំណែងលោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ ដោយសារការដឹកនាំរបស់លោកខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រង ដែលលោកជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយក៏បានដឹងដល់សម្តេចតេជោ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមកបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានបោះឆ្នោតមតិស្ទាបស្ទង់ផ្គូរផ្គងស្នើសុំជាបេក្ខជនត្រូវធ្វើជាប្រធានថ្មី ក្នុងនោះមតិភាគច្រើនបានស្នើសុំផ្តល់ទំនុកចិត្តដល់លោកវេជ្ជបណ្ឌិត ទុ បារាំង អនុប្រធាន ឡើងជាបេក្ខជនប្រធានថ្មី។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបន្តថា ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង ដោយមិនចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ ។

សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាមដើម្បីជួយវរៈសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀនកម្រិតធ្ងន់ ហើយត្រូវវះកាត់ ប៉ុន្តែក្នុងឃ្លាំងឈាមនៃមន្ទីរពេទ្យ ថាគ្មានឈាម។

ឧបទ្ទហេតុបរិច្ចាគឈាមនោះ ផេកហ្វេសប៊ុកផ្លូវការរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ( Page : អ៊ុ រាត្រី Oum Reatrey) បានសរសេរង្ហោះសារយ៉ាងដូច្នេះថា "ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ"។

ដោយលោក អ៊ុំ រាត្រី បានដាក់ជាសំនួរថា "តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រង ដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ចន្ទ វិឌ្ឍីណាវុឌ្ឍ ជាប្រធាន "៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក