ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជធានីភ្នំពេញលើកទឹកចិត្តដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ: ពលរដ្ឋគ្រប់រូបដែលមានអាយុ១២ឆ្នាំឡើងទៅត្រូវលើកទឹកចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ នេះបើតាមសេចក្តីជូនដំណឹរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញដល់កុមារ និងពលរដ្ឋដែលមានអាយុ១២ឆ្នាំឡើងដែលបានចាក់វ៉ាក់សាំងលើកទី១រួចរាល់ សូមបន្តទៅទទួលវ៉ាក់សាំងលើកទី២បន្ថែមទៀត រៀងរាល់ម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីរសៀល តាមកាលបរិច្ឆេទដែលបានកំណត់ ក្នុងបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំងដែលបានអញ្ជើញមកទទូលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក។

ចំពោះកុមារ និងពលរដ្ឋដែលមានអាយុ១២ឆ្នាំឡើង ដែលមិនទាន់ចាក់វ៉ាក់សាំងលើកទី១ សាលារាជធានី ស្នើដល់មាតាបិតា ឬអាណាព្យាបាល និងពលរដ្ឋរួសរាន់អញ្ជើញមក ឬ នាំយកបុត្រធីតា ទៅទទួលវ៉ាក់សាំងរៀងរាល់ ម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីរសៀល នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ០៨ទីតាំងរួមមាន៖

១. មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ផ្លូវលេខ ១៣៤ កែងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា
២. មន្ទីរពេទ្យបង្អែកចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ
៣. មន្ទីរពេទ្យបង្អែកដង្កោ ផ្លូវលេខ ២១៧ ភូមិ សង្កាត់ដង្កោ ខណ្ឌដង្កោ
៤. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ | ផ្លូវសែនសុខ៥ ភូមិសែនសុខទី៥ សង្កាត់ឬញ ខណ្ឌសែនសុខ
៥. មន្ទីរពេទ្យបង្អែកច្បារអំពៅ ផ្លូវលេខ៣៦១ កែងផ្លូវលេខ ៦៣៨ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ
៦. មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ផ្លូវលេខ ៥៦K ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
៧. មន្ទីរពេទ្យបង្អែកព្រែកព្នៅ ភូមិពោធីមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
៨. មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាស្វាមី ឬ ភរិយា របស់មន្ត្រីបម្រើសេវាសាធារណៈជួរមុខនៃរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ ឆ្នាំឡើងទៅដែលបានចាក់វ៉ាក់សាំងកូវសែល (AstraZeneca) ដូសទី១ និងដូសទី២ រួចរាល់នៅរាជធានីភ្នំពេញ ក៏ត្រូវបានលើកទឹកចិត្តឱ្យរួសរាន់ទៅទទួលវ៉ាក់សាំងអាស្គានីកា (AstraZeneca) ដូសទី៣ ឬដូសជំរុញឱ្យបានទាន់ពេលវេលាទៅតាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនផងដែរ។

ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពដូចជា ក្តៅខ្លួន ក្អក-កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរំលឹកឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមានមុនពេលអញ្ជើញទៅទទួលវ៉ាក់សាំង ស្របតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួងសុខាភិបាល ឬត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ នៅតាមទីតាំងយកសំណាករបស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដទៃទៀត៕

ជាងនេះទៅទៀតរដ្ឋបាលរាជធានីក៏ជំរុញដល់ពលរដ្ឋដែលមកចាក់វ៉ាក់សាំង ចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក