ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍

បាត់ដំបង៖ លោក ទេព អស្នារិទ្ធ  អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំឱ្យមន្ទីរព័ត៌មានរាជធានីខេត្តត្រូវមានផែនការបណ្ដុះបណ្ដាលធនធានមនុស្សបន្តវេនឱ្យបានជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងការងារឱ្យមាននិរន្តរភាព និងឆ្លើយតបទៅនឹងសម័យបច្ចេកវិទ្យា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងនារសៀលថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២៥  នៅវិទ្យុជាតិចំការចេកបាត់ដំបងឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា  ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យពាក់ព័ន្ធទៅនឹងការងារព័ត៌មានគឺពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យការងារដំណើរការទៅប្រកបដោយគុណភាព ស្របទៅនឹងនឹងភារកិច្ចចំពោះមុខ ជាពិសេសឆ្លើយទៅនឹងតម្រូវការក្នុងការងារព័ត៌មាន និងសាធារណៈមតិ។

អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវតែស្ថិតក្នុងផែនការជាក់លាក់មួយរបស់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ដោយមន្ត្រីវ័យចាស់ ដែលមានបទពិសោធន៍ និងជំនាញឯកទេសដែលមានសារសំខាន់ សម្រាប់ការផ្ទេរទៅឱ្យ មន្រ្តីវ័យក្មេង ដែលជាអ្នកបន្តវេន តាមរយ:វគ្គបណ្ដុះបណ្ដាលច្បាស់លាស់និងទៀងទាត់។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមន្ទីរ ឬអង្គភាពមួយខកខានមិនបានរៀបចំផែនការបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង និងបទពិសោធន៍ទៅឱ្យទេនោះ នឹងបង្កើតគម្លាតដាច់ជំនាន់ ពោលគឺពេលមន្ត្រីវ័យៗចូលនិវត្តន៍ទៅ ឬត្រូវបានប្តូរចេញទៅបំពេញការងារកន្លែងផ្សេងពេលនោះ មន្ទីរឬអង្គភាពនោះនឹងជួបបញ្ហាកង្វះធនធានមនុស្ស ដែលមានសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយនឹងក្លាយជាកត្តារាំងស្ទះដល់ដំណើរការងារ និងការធានានិរន្តរភាពយូរអង្វែង។

លោកបានលើកទឹកចិត្តដល់មន្ទីរព័ត៌មានទាំងអស់ត្រូវតែមានផែនការលើកទឹកចិត្តដល់មន្ត្រីមានចំណេះដឹងបទពិសោធន៍ហើយត្រូវដល់អាយុដាក់ឱ្យចូលនិវត្តន៍ ឱ្យបន្តធ្វើមន្ត្រីកិច្ចសន្យាឬអ្នកប្រឹក្សាយោបល់ ជួយបណ្ដុះបណ្ដាលមន្ត្រីវ័យក្មេងតាមអ្វីដែលអាចធ្វើទៅបាន។

លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានបង្ហាញការគាំទ្រចំពោះការណែនាំនេះ ហើយលោកនឹងជំរុញការងារបណ្ដុះបណ្ដាលធនធានមនុស្សនេះឱ្យបានជាប់ជាប្រចាំដើម្បីលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការក្នុងមន្ទីរព័ត៌មានខេត្តបាត់ដំបងទាំងអស់។

កន្លងមកនេះ សម្រាប់មន្ទីរព័ត៌មានរបស់លោក បច្ចុប្បន្នបាន ដាក់បញ្ចូលការបណ្ដុះបណ្ដាល ក្នុងផែនការសម្រាប់ការអនុវត្តផងដែរ ហើយលោកបានអះអាងថា នឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

ដល់មន្ត្រីសម្រាប់ បំពាក់ជូនមន្រ្តីនូវជំនាញផលិតព័ត៌មាន ថតរូប ថតវីដេអូ ជំនាញឌីជីថលនិងជាពិសេសជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិដែលជាភារកិច្ចអាទិភាពកម្រិតខ្ពស់មួយរបស់មន្ទីរព័ត៌មាន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក