ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាចូលរួមប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិបន្ថែម

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអាស៊ី អឺរ៉ុប នឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃស្អែក ដើម្បីពិនិត្យតាមដានការវិវត្តកាលពីកន្លងមក និងស្វែងរកលទ្ធភាពបន្ថែមដើម្បីពង្រឹងកិច្ចសហការ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មឱ្យដឹងថា កិច្ចប្រជុំនេះនឹងរៀបចំរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៨ ខែកញ្ញា តាមរយៈប្រព័ន្ធវីដេអូ (Virtual Conference) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកស្រី តឹករ៉េត កំរង ជាប្រធានក្រុមការងាររួមសម្រាប់ភាគីកម្ពុជា ប្រជុំជាមួយសមាជិកក្រុមប្រឹក្សាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី លោក សឺហ្គេ ក្លាហ្ស៊េវ (Sergey GLAZIEV) ដែលជាសហប្រធាន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សានិងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរ សម្រេចបានកន្លងមក ព្រមទាំងស្វែងរកនូវកាលានុវត្តភាពជាសក្ដានុពលសម្រាប់បន្តលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត រវាងភាគីទាំងពីរ។

ក្រសួងពាណិជ្ជកម្មក៏បានឱ្យដឹងផងដែរកិច្ចប្រជុំ២ថ្ងៃនេះនឹងផ្ដោតទៅលើវិស័យសំខាន់ៗដូចជា កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ គយ វិទ្យាសាស្ត្រ ទូរគមនាគមន៍ ការអភិវឌ្ឍឌីជីថល វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរបាំងបច្ចេកទេសពាណិជ្ជកម្ម បច្ចេកទេស អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។

បើតាមក្រសួងពាណិជ្ជកម្ម នេះជាកិច្ចប្រជុំលើទី៣ហើយបន្ទាប់ពី កម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៦ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៉ី ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ទីហ្គ្រាន សារស៊ីយ៉ាន (Tigran Sargsyan) ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក