ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកសារព័ត៌មានមកពីតំបន់អាស៊ី ចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» នៅខេត្តសៀមរាប

អ្នកសារព័ត៌មានមកពី៦ ប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន សឹង្ហបុរី និងកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប។

ពិធីបើកសិក្ខាសាលានេះប្រព្រឹត្តិធ្វើឡើងក្រោមវត្តមានលោក ហាស់ សំអាត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន, លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន, លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន, លោក លឹម ជ័យ ទ័ត្ត ទីប្រឹក្សាក្រសួងព័ត៌មាន។ 

តាមរយៈសិក្ខាសាលាអ្នកសារព័ត៌មានបានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះ។ ក្នុងនោះ អ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។ 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨នេះ អ្នកសារព័ត៌មាននឹងចុះពិនិត្យ និងយកព័ត៌មាននៅទីតាំងដែលរងការប៉ះពាល់ដោយការវាយប្រហារដោយកងទ័ពថៃក្នុងខេត្តបន្ទាយមានជ័យ មណ្ឌលសុវត្ថិភាពពោធិ៍៥០០០ដើម ក្នុងខេត្តព្រះវិហារ និងភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក