ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញបរិមាណមេតាណុលខ្ពស់នៅក្នុងស្រាអង្ករដែលបណ្តាលឱ្យមានមនុស្សស្លាប់

ភ្នំពេញ: ស្ត្រីវ័យក្មេងទាំងបីនាក់ដែលបានស្លាប់នៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនបានផឹកស្រាអង្ករដែលមានជាតិមេតាណុលខ្ពស់។ នេះបើយោងតាមការវិភាគនៅមន្ទីរពិសោធន៍បានបង្ហាញពីសារធាតុមេតាណុលហួសកំរិតរហូតដល់ ៨៨ដង។

សាកសពជនរងគ្រោះពីរនាក់ក្នុងចំណោមជនរងគ្រោះទាំងបីនាក់ត្រូវបានរកឃើញនៅក្នុងបន្ទប់ជួលជិតផ្សារអ៊ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។ ស្រី ផៃ ដែលត្រូវជាមិត្តភក្ដិរបស់ស្រី កា និង ថាវី បានចាកចេញទៅស្រុកណើតរបស់នាងបន្ទាប់ពីយប់ដែលពួកគេជួបជុំគ្នាផឹកស៊ី ហើយនាងក៏បានស្លាប់នៅទីនោះ។ ប៉ូលីសនិយាយថាពួកគេទាំង ៣ នាក់បានផឹកស្រាដែលមានស្លាកឈ្មោះថា “មាសហុង” ចំនួន ១១ដប កាលពីថ្ងៃអង្គារ ហើយចាប់ផ្តើមឈឺនៅថ្ងៃបន្ទាប់ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ ពួកគេទាំង ៣នាក់ក៏បានស្លាប់។

ដបស្រាដែលផឹកនៅសល់ត្រូវបានរកឃើញនៅកន្លែងកើតហេតុហើយក្រុមការងារស្រាវជ្រាវបានរកឃើញពីវត្តមានរបស់មេតាណុលដែលជាសារធាតុគីមីមួយដែលមានតំលៃថោកនិងមានជាតិពុលខ្ពស់ប្រើដើម្បីបង្កើនជាតិអាល់កុលនិងប្រាក់ចំណេញ បច្ចុប្បន្នទីតាំងផលិតស្រានេះត្រូវបានក្រុមសម្ថតកិច្ចសង្កាត់បឹងកេងកងចុះបិទមិនឱ្យបន្តអាជីវកម្ម និងដាក់លក់ផលិតផលនេះទៀតទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក