ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ទៀត នៅស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកចំការលើ

(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីថ្មីបន្ថែមទៀតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលបានផ្តល់ព័ត៌មានអំពីប្រវត្តិដូចខាងក្រោម៖

១-ឈ្មោះ កុយ ស្រីកែវ ភេទស្រី អាយុ ២២ឆ្នាំ ភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

២-ឈ្មោះ ហួរ មួយល័រ ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ត្រូវជាម្តាយ អ្នកជំងឺឈ្មោះ កុយ ស្រីកែវ ។

៣-ឈ្មោះ សម្បត្តិ វ៉ាន់ឌី ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ជាកម្មការនីរោងចក(៧អ៊ិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

៤-ឈ្មោះ រ៉េន ស៊ីនាត ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិរកាអា ឃុំរកាអា ស្រុកកងមាស ជាកម្មការនី រោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល។

៥-ឈ្មោះ បួន ប៊ុណ្ណាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស។

៦-ឈ្មោះ យិន ឡៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្កកំពង់ចាម សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។

រដ្ឋបាលខេត្ពកំពង់ចាម បានបញ្ជក់ថា បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង៦រូបខាងលើ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាម លទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជូននាពេលខាងមុខ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក