ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ

រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះមានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ ឥឡូវនេះ សម្តីរបស់ សម រង្ស៊ី ដែលអួតសរសើរទាហានថៃថាបាញ់ត្រង់ចំគោលដៅកងទ័ពកម្ពុជា ហើយបង្អាប់កងទ័ពកម្ពុជាថា បាញ់មិនដឹងទិសតំបន់ ហើយធ្លាក់ចំតែលើគោលដៅជនស៊ីវិល ត្រូវបានមហាជនទូទៅថ្កោលទោស និងត្មះតិះដៀលយ៉ាងខ្លាំង។

ពាក្យសម្តីដែលដូចគ្នាបេះបិទទៅនឹងភាគីថៃនេះក៏ត្រូវបានលោកហ៊ុន សែន ចោទសួរថា តើបុគ្គលសម រង្ស៊ី ជាមនុស្សឬមិនមែនជាមនុស្ស? មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។

ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកដែលមានមនសិការជាមនុស្ស ទោះតិចឬច្រើន ត្រូវតែចូលរួមចំណែកការពារជាតិ និងទឹកដីកំណើតរបស់ខ្លួន ដូចដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននិងកំពុងធ្វើ។ ប៉ុន្តែ ចម្លែកតែបុគ្គលក្បត់ជាតិ ៣ជំនាន់រូបនេះ ដែលបាននិងកំពុងបន្តធ្វើសកម្មភាពផ្ទុយពីខ្មែរទូទៅទាំងស្រុង។

ប្រជាពលរដ្ឋខ្មែរចងចាំបានយ៉ាងច្បាស់ថា ក្នុងមួយជីវិតនយោបាយរបស់ខ្លួនតាំងពីក្មេងដល់ចាស់ សម រង្ស៊ី មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់មេដឹកនាំរដ្ឋាភិបាល។ កាលពីច្រើនទសវត្សរ៍មុន សម រង្ស៊ី ត្រូវបានគេប្រសិទ្ធនាមថាជា «ដង្ខៅបាតុកម្ម» ដែលដឹកនាំអ្នកគាំទ្រដើរតែធ្វើបាតុកម្ម វាយកម្ទេច ដុតបំផ្លាញ បង្កអំពើហិង្សាជាច្រើនធ្វើឱ្យប្រជាពលរដ្ឋរស់នៅខ្វះសេចក្តីសុខនិងសុវត្ថិភាព និងធ្វើឱ្យអ្នកវិនិយោគទុនភ័យខ្លាច ហើយរោងចក្រមួយចំនួនបានបិទទ្វារ។

បុគ្គល សម រង្ស៊ី ក៏ធ្លាប់ជាប់រហ័សនាមថាជាអ្នកនយោបាយពូកែរត់ដូចសត្វទន្សាយផងដែរគឺរត់យករួចខ្លួន នៅក្រោយពេលបង្ករឿង ដោយទុកឱ្យកូនចៅដែលខំដើរតាមជាច្រើននាក់ជាប់ទោសទណ្ឌ ព្រោះតែបានប្រព្រឹត្តល្មើសច្បាប់តាមការញុះញង់របស់ខ្លួន។ ហើយទីបំផុត សម រង្ស៊ី រត់លែងអាចចូលស្រុកបានជារៀងរហូត ដោយសារតែសកម្មភាពល្មើសច្បាប់ម្តងហើយម្តងទៀតមិនព្រមរាងចាលបើទោះបីជាលោកហ៊ុន សែន ធ្លាប់លើកលែងទោសមួយលើកជាពីរលើកក៏ដោយ។

រូបភាពរបស់ជនកំសាក សម រង្ស៊ី រត់ចោលស្រុកទៅសំងំសុខ និងដើរលេងសប្បាយនៅប្រទេសបារាំង

ឥឡូវនេះ សម រង្ស៊ី បានធ្វើខ្លួនហួសពីជនក្បត់ជាតិទៅទៀត ពោលគឺមិនសមជាមនុស្សតែម្តង ហើយរឹតតែមិនសមជាខ្មែរ។ ច្បាប់ស្តីពីការដកហូតសញ្ជាតិគួរត្រូវបានពន្លឿន ហើយមនុស្សដំបូងគេដែលត្រូវប្រើច្បាប់ដកសញ្ជាតិគឺបុគ្គល សម រង្ស៊ី នេះតែម្តង ពីព្រោះអ្វីៗបានបង្ហាញច្បាស់ហើយថា បុគ្គលនេះមិនមែនជាខ្មែរទេ។ ប្រវត្តិសាស្ត្រនឹងចារទុកបុគ្គលសម រង្ស៊ី នៅក្នុងក្រាំងមាសថាជាជនក្បត់ជាតិ និងត្រូវបានដកសញ្ជាតិដោយសារតែអំពើក្បត់ជាតិចូលដៃជាមួយសត្រូវឈ្លានពានដែលមិនសមមានសញ្ជាតិជាខ្មែរនោះឡើយ។

ដោយ គង់ ជំនោរ

និស្សិតច្បាប់



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក