ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីព័ត៌មានណែនាំឱ្យក្រុមការងារប្រមូលគេហទំព័រនិងព័ត៌មានក្លែងក្លាយ ដោយបូកសរុប ៣ខែម្ដង

ភ្នំពេញ: រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានណែនាំទៅមន្ត្រីទទួលបន្ទុកប្រឆាំងព័ត៌មានក្លែងក្លាយធ្វើការពិនិត្យបូកសរុបគេហទំព័រនិងឈ្មោះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ រយៈពេល៣ខែម្ដង ដើម្បីលើកតម្កើនវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ការណែនាំរបស់លោករដ្ឋមន្ត្រីព័ត៌មាន បែបនេះត្រូវបានធ្វើឡើងកិច្ចប្រជុំសាមញ្ញប្រចាំសប្ដាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃ ៦ កញ្ញា ឆ្នាំ២០២១នេះ។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សោភ័ណ បានប្រាប់ EAC News ថាគោលបំណងនៃការស្រង់ទិន្នន័យអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺងាយស្រួលដល់ក្រសួងក្នុងការរៀបចំផែនការដោះស្រាយ។

លោកថា៖ «តើវាមានចរន្តបែបណា? វាកើតមានពីមួយឆ្នាំទៅមួយឆ្នាំ ឬវាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត តាមរយៈការផ្សព្វផ្សាយសារអប់រំក៏ដូចជាការរៀបចំនូវសិក្ខាសាលាបណ្ដុះបណ្ដាលផ្សេងហ្នឹងធ្វើឱ្យប្រជាពលរដ្ឋបានយល់អំពីការផ្ទៀងផ្ទាត់ព័ត៌មាន » ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ការតាមដានព័ត៌មានក្លែងក្លាយនេះ ក្រសួងប្រកាន់យកវិធានការលើកទឹកចិត្តឱ្យសរសេរព័ត៌មានពិត អប់រំកែតម្រូវ ខណៈវិធានការផ្លូវច្បាប់គឺជាវិធានការចុងក្រោយបំផុត។

បើតាមលោក មាស សោភ័ណ ក្នុងខែសីហាកន្លងទៅ ក្រសួងប្រមូលប្រភពព័ត៌មាន គេហទំព័រ វីដេអូ ព័ត៌មានដំណឹងក្លែងក្លាយញុះញង់បំពុលសង្គម ប្រមាថថ្នាក់ដឹកនាំ និងអង្គព្រះមហាក្សត្របានចំនួន៧៨ប្រភព ស្នើនឹង១៦០ករណី ក្នុងនោះ៩ករណីត្រូវបានបញ្ជូនទៅឱ្យសមត្ថកិច្ចមានវិធានការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក