លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ព័ត៌មានអន្តរជាតិ ៖ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១

គ្រោះថ្នាក់ឧបទ្ទវហេតុរវាងរថយន្តក្រុងនិងរថភ្លើងនៅប្រទេសតួកគី


អន្តរជាតិ: វីដេអូដ៏គួរឱ្យសង្វេគដែលចាក់ផ្សាយនៅលើសារព័ត៌មាន EAC បានបង្ហាញនូវទិដ្ធភាពដែលរថយន្តក្រុងតូចមួយត្រូវបានរថភ្លើងដឹកទំនិញបុកនៅប្រទេសតួកគី។ នៅក្នុងវីដេអូឃ្លីបដែលត្រូវបានថតដោយកាមេរ៉ា CCTV រថយន្តក្រុងតូចមួយត្រូវបានគេមើលឃើញថាកំពុងបើកបរសំដៅឆ្លងកាត់ផ្លូវរថភ្លើង ខណៈពេលដែលមានរថយន្តជាច្រើនទៀតកំពុងតម្រង់ជួររងចាំឆ្លងទៅផ្លូវម្ខាងទៀត។ ហេតុអ្វីបានជាអ្នកបើកបរសម្រេចចិត្តឆ្លងកាត់ផ្លូវដែលរថភ្លើងកំពុងតែនៅកៀកបែបនេះ? ហេតុការណ៍នេះបណ្ដាលឱ្យអ្នកបើកបរបានស្លាប់រួមជាមួយអ្នកដំណើរ ៥នាក់ ហើយអ្នកដំណើរ ៧នាក់ទៀតបានរងរបួស។

បំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារយោធានៅប្រទេសប៉ាគីស្ថាន


ការដណ្តើមយកអាហ្វហ្គានីស្ថានមកវិញរបស់ក្រុមតាលីបង់កំពុងឆ្លងកាត់បន្ទាត់ព្រំដែនក្នុងប្រទេសប៉ាគីស្ថាន។ ទាហានប៉េអឹមចំនួន ៣ នាក់ត្រូវបានស្លាបនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងជាប់ព្រំដែនឃ្វីតតា (Quetta) ហើយមនុស្ស ២០នាក់ទៀតបានរងរបួស។ ប៉ូលីសនិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានជិះម៉ូតូមួយគ្រឿងដែលផ្ទុកទៅដោយគ្រឿងផ្ទុះនៅពេលដែលគាត់បម្រុងចូលទៅក្នុងក្បួនរថយន្តយោធា។ អង្គការសកម្មប្រយុទ្ធអ៊ីស្លាម Tehrik-e-Taliban Pakistan បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ អង្គការនេះនិយាយថាខ្លួនកំពុងបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន។

អ្នកហែលទឹកម្នាក់ស្លាប់ដោយសារត្រីឆ្លាមនៅរដ្ឋ New South Wales


អ្នកហែលទឹកម្នាក់ត្រូវបានស្លាប់ដោយសារត្រីឆ្លាមនៅជិតឆ្នេរ Emerald ក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី។ ក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដើម្បីជួយសង្គ្រោះបុរសម្នាក់ដែលរងរបួសដៃនិងខ្នងយ៉ាងធ្ងន់ធ្ងរ។ អ្នកនៅក្បែរនោះក៏បានព្យាយាមធ្វើការសង្គ្រោះបឋមដោយការបញ្ចូលខ្យល់ CPR មុនពេលគ្រូពេទ្យចូលទៅជួយសង្គ្រោះ ប៉ុន្តែជាអកុសលបុរសដែលមានអាយុ ៣០ ឆ្នាំនេះបានដាច់ខ្យល់ស្លាប់នៅលើឆ្នេរខ្សាច់បាត់ទៅហើយ។ គួបញ្ចាក់ផងដែរឆ្នេរ Emerald គឺជាកន្លែងទាក់ទាញដ៏ធំបំផុតមួយរបស់ទីក្រុង Coffs Harbour ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក