ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កឹម សុខា បញ្ជាក់ជាថ្មីថាលោកមិនជាប់ពាក់ព័ន្ធនឹងចលនានយោបាយណាមួយឡើយ

ភ្នំពេញ: អតីតប្រធានបក្សសង្គ្រោះជាតិលោក កឹម សុខា បានចេញមកបញ្ជាក់ថាលោកមិនមានជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សនយោបាយ ឬចលនានយោបាយណាមួយឡើយ។ លោក កឹម សុខា បានសរសេរលើហ្វេសបុកផេករបស់គាត់កាលពីថ្ងៃអាទិត្យ ទី៥ កញ្ញា ថាលោកនៅតែឃើញមានគណបក្ស និងចលនានយោបាយមួយចំនួននៅតែយកលោកទៅភ្ជាប់ដើម្បីបម្រើនូវផលប្រយោជន៍ និងមហិច្ចិតារបស់គេ ដោយលោកបានបដិសេធរាល់ទំនាក់ទំនងទៅនឹងការបង្កើតបក្សថ្មី ឬចលនានយោបាយទាំងនោះ។

លោកបានសរសេរថា៖ « ដោយសង្កេតឃើញថាមានបុគ្គល ក្រុមគណបក្ស ឬចលនានយោបាយខ្លះនៅតែយកឈ្មោះ និងរូបភាពរបស់ខ្ញុំទៅភ្ជាប់ពាក់ព័ន្ធជាមួយសកម្មភាពដើម្បីផលប្រយោជន៍ និងមហិច្ចិតា របស់ពួកគេដូច្នេះខ្ញុំសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សេចក្ដីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំកន្លងមកគឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ » ។

ក្នុងសេចក្តីថ្លែងការណ៍របស់សហមេធាវីការពារក្ដីរបស់លោក កឹម សុខា ចុះថ្ងៃ៧ កុម្ភៈ ឆ្នាំ២០២១ សហមេធាវីការពារក្ដីលោក កឹម សុខា បានស្នើដល់បុគ្គល ឬក្រុមណាដែលមានបំណងបង្កើត ឬកំពុងបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយសូមកុំយកករណី ឬឈ្មោះលោក កឹម សុខា ទៅពាក់ព័ន្ធជាមួយ។

ការចេញមកបញ្ជាក់របស់លោក កឹម សុខា នាពេលនេះគឺស្របពេលទៅនឹងខួបនៃការចាប់ខ្លួនលោកថ្ងៃទី ៣ កញ្ញា ២០១៧ - ៣ កញ្ញា ២០២១ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីរដ្ឋាភិបាលលោក បានត្រូវរ៉ូវជាមួយរដ្ឋាភិបាលបរទេសក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។

កាលពីខែវិច្ឆិកាឆ្នាំមុន លោក កឹម សុខា ត្រូវបានតុលាការបន្ថូរបន្ថយការរឹតត្បិតនៅក្រៅឃុំរបស់គាត់ ដោយអនុញ្ញាត្តិឱ្យគាត់អាចធ្វើដំណើរដោយសេរីនៅក្នុងប្រទេស ហាមចេញក្រៅប្រទេស និងផ្អាកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ មេធាវីការពារក្ដីលោក កឹម សុខា គឺលោក ចាន់ ចេន បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេ។ លោកថា៖ « សុំអធ្យាស្រ័យ! បងសុំមិនធ្វើអត្ថាធិប្បាយអីបន្ថែមទេ » ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យលោកបណ្ឌិត ប៉ា ច័ន្ទរឿន យល់ថា ការចេញមកបញ្ជាក់របស់លោក កឹម សុខា នៅពេលនេះគឺជាជម្រើសដែលល្អបំផុតសម្រាប់លោក កឹម សុខា ដើម្បីការពារខ្លួនពីការចោទប្រកាន់បន្ថែមពីតុលាការ។

បណ្ឌិត ប៉ា ច័ន្ទរឿន៖ « គឺជាការការពារទុកជាមុនក្រែងល ការចោទប្រកាន់ណាមួយដែលមានការចោទប្រកាន់ថា គាត់មានការពាក់ព័ន្ធ ទៅនឹងចលនានយោបាយ សកម្មភាពនយោបាយណាមួយ។ ដែលរឿងក្ដីចាស់របស់គាត់មិនទាន់ដោះស្រាយរួចផងនោះ » ។

កាលពីចុងខែ សីហា កន្លងទៅនាយកខុទ្ទកាល័យរបស់លោក កឹម សុខា គឺលោក មុត ចន្ថា បានលើកឡើងថា លោក សម រង្ស៊ី កំពុងនៅពីក្រោយការបង្កើតគណបក្សថ្មីមួយ គឺ គណបក្សបេះដូងជាតិ ដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីខែមិថុនាកន្លងទៅ នឹងបានប្រើហ្វេសបុក និងឈ្មោះលោក កឹម សុខា ដើម្បីបង្កើនការគាំទ្រ។ លោក ចន្ថា បញ្ជាក់ថា ជំហររបស់ លោក កឹម សុខា គឺគាត់នៅក្រៅឆាកនយោបាយ ហើយចង់ឱ្យអ្នកដទៃឈប់ប្រើឈ្មោះគាត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក