(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៤រួមមាន៖
១,បន្ទប់ពីគ្រោះជម្ងឺ កោះនរា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦៥ ផ្លូវ៣៤៩ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
មូលហេតុ៖ អ្នកជំងឺកូវីដ១៩គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ
២,មន្ទីរពេទ្យ សង់ត្រាល់ (CENTRAL Hospital) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៨២ A, ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩បានពិនិត្យផ្ទៃពោះនៅទីតាំងខាងលើនេះ
៣,មន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែល (Isabel Poly Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន
ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ
៤,ផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅផ្លូវ០៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញនៅទីតាំងខាងលើនេះ
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៤នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕